អ្នកនាំពាក្យចលនា Fatah អំពាវនាវ​ឲ្យ​ក្រុម​ហាម៉ាស​ ដោះដៃពីហ្គាហ្សាទៅ

អ្នកនាំពាក្យចលនា Fatah នៅហ្គាហ្សា លោក Munther al-Hayek បាននិយាយថា ចលនាដែលដឹកនាំដោយមេដឹកនាំអាជ្ញាធរជាតិប៉ាឡេស្ទីន (PNA) លោក Mahmoud Abbas នេះកំពុងអំពាវនាវឱ្យក្រុមរ៉ាឌីកាល់ហាម៉ាស បោះបង់ការគ្រប់គ្រងរបស់ខ្លួននៅតំបន់ហ្គាហ្សាស្ទ្រីប ។

លោក Hayek បានសង្កត់ធ្ងន់ថា វត្តមានរបស់ក្រុមហាម៉ាសនៅពេលនេះ ធ្វើឱ្យប៉ះពាល់ដល់ការតស៊ូរបស់ប្រជាជនប៉ាឡេស្ទីន ដើម្បីសិទ្ធិរបស់ពួកគេ ហើយជំរុញឱ្យក្រុមនេះពិចារណាឡើងវិញនូវជំហររបស់ខ្លួន និងស្តាប់សំឡេងរបស់ប្រជាជននៅតំបន់ហ្គាហ្សាស្ទ្រីប។

អ្នកនាំពាក្យរូបនេះ បានបន្ថែមថា យើងជំរុញឱ្យក្រុមហាម៉ាស ស្តាប់សំឡេងប្រជាជនរបស់យើង ដោយការដកខ្លួនចេញពីរដ្ឋាភិបាលនៅតំបន់ហ្គាហ្សា ដោយអនុញ្ញាតឱ្យ PNA និងអង្គការរំដោះប៉ាឡេស្ទីន បំពេញភារកិច្ចជំនួសវិញ ។

គួរបញ្ជាក់ថា ហ្គាហ្សាស្ទ្រីប បានស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ៊ីស្រាអែល បន្ទាប់ពីសង្រ្គាម ៦ ថ្ងៃនៃ ១៩៦៧ បន្ទាប់មករដ្ឋជ្វីហ្វ បានចាប់ផ្តើមសាងសង់ការតាំងទីលំនៅរបស់ខ្លួននៅទីនោះ។ ក្នុងឆ្នាំ ២០០៥ ជាផ្នែកនៃផែនការផ្តាច់ខ្លួនជាឯកតោភាគី អ៊ីស្រាអែល យល់ព្រមដកខ្លួនទាំងស្រុងចេញពីតំបន់ហ្គាហ្សាស្ទ្រីប ហើយជម្លៀសរាល់ការតាំងទីលំនៅរបស់ជនជាតិជ្វីហ្វ។ បន្ទាប់ពីការដកខ្លួននេះ PNA ដឹកនាំដោយលោក Abbas ដែលគ្រប់គ្រងតំបន់ West Bank បានកាន់កាប់អំណាចលើហ្គាហ្សាស្រ្ទីប ។

ទោះបីជាយ៉ាងណាក៏ដោយ ចលនាហាម៉ាស់រ៉ាឌីកាល់នេះ បានឈ្នះការបោះឆ្នោតសភាប៉ាឡេស្ទីនជាលើកដំបូង ហើយប៉ះទង្គិចជាមួយអង្គការ Fatah កម្រិតមធ្យម ដែលនាំឱ្យមានការបែកបាក់បក្សពួក។ ទីបំផុតក្រុមហាម៉ាស់ បានដណ្តើមកាន់កាប់ទាំងស្រុង និងឯកតោភាគីលើតំបន់ហ្គាហ្សាស្ទ្រីប។

គួរបញ្ជាក់ថា ភាពតានតឹង បានផ្ទុះឡើង នៅមជ្ឈិមបូព៌ា កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ នៅពេលដែលពួកសកម្មប្រយុទ្ធហាម៉ាស ធ្វើការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយលើទឹកដីអ៊ីស្រាអែលពីតំបន់ហ្គាហ្សា ដោយសម្លាប់អ្នកស្រុកនៃតំបន់ព្រំដែនអ៊ីស្រាអែល និងចាប់ចំណាប់ខ្មាំងជាង ២៥០ នាក់ រួមទាំងស្ត្រី កុមារ និងមនុស្សចាស់៕

ដោយ៖ ពេជ្រ                       

Written by 

Related posts

Leave a Comment