ហេតុការណ៍ភ្លើងឆេះព្រៃនៅកូរ៉េខាងត្បូង សម្លា.ប់មនុស្ស ១៥ នាក់

មនុស្ស​យ៉ាងតិច ១៥ នាក់​ បាន​ស្លាប់​ក្នុង​ហេតុការណ៍ភ្លើង​ឆេះ​ព្រៃ​ នៅប្រទេស​កូរ៉េខាងត្បូង។ នេះបើយោងតាមទីភ្នាក់ងារ​ព័ត៌មាន Yonhap បានរាយការណ៍​ដោយ​ដក​ស្រង់​សម្តី​មន្ត្រី​ ។

របាយការណ៍ បានឲ្យដឹងថា មនុស្ស ១២ នាក់ ត្រូវភ្លើងឆេះស្លាប់នៅក្នុងខេត្ត Gyeongsangbuk-do និង ៣ នាក់ទៀត នៅខេត្ត Gyeongsangnam-do ។

ភ្លើងឆេះព្រៃ បានរាលដាលពាសពេញតំបន់ភាគអាគ្នេយ៍របស់ប្រទេស កាលពីថ្ងៃទី ២១ ខែមីនា។ រដ្ឋាភិបាល បានប្រកាសភាពអាសន្ននៅក្នុងតំបន់ចំនួន ៣ គឺខេត្ត Ulsan Metropolitan, ខេត្ត Gyeongsangbuk-do និង Gyeongsangnam-do ខណមនុស្សជាង ៣.០០០ នាក់ ត្រូវជម្លៀសចេញ។

គួរបញ្ជាក់ថា មកទល់ពេលនេះ នៅមិនទាន់មានរបាយការណ៍ពីអ្នកស្លាប់ និងរបួសបន្ថែមត្រូវបានធ្វើបច្ចុប្បន្នភាព នៅឡើយទេ ខណស្ថានភាពភ្លើង ក៏មិនទាន់មានការបញ្ជាក់ដែរ៕

ដោយ៖ ពេជ្រ    

Written by 

Related posts

Leave a Comment