អាជ្ញាធរក្រុងបានលុងបានណែនាំអាជីវករច្រើនដងហើយនៅតែមិនអនុវត្តខណៈពេលនេះបានកាត់សំយាបចេញ

ខេត្តរតនគិរី÷ អាជ្ញាធរក្រុងបានលុងបានចុះរៀបចំនិងណែនាំប្រជាពលរដ្ឋ ឬអាជីវករលក់ដូរនៅលើចិញ្ចើមផ្លូវរបស់រដ្ឋពីមុខផ្សារ និងនៅជុំវិញបរិវេណផ្សារកន្លងមក ដោយគ្មានសណ្ដាប់ធ្នាប់លក់ដូររញ៉េរញ៉ៃពេញផ្លូវ ដើម្បីបញ្ជៀសហានិភ័យណាមួយកើតឡើងជាយថាហេតុផ្សេងៗ។

អាជ្ញាធរក្រុងបានលុងនៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ បានដឹកនំាកម្លាំងសមត្ថកិច្ចចម្រុះដោយលោកអភិបាលរងក្រុងបានលុង ក្នុងនោះមានកម្លាំងប៉េអឹមក្រុង កម្លាំងនគរបាលក្រុង កម្លាំងប្រជាការពារភូមិ និងអាជ្ញាធរសង្កាត់ឡាបានសៀកផងដែរ។

លោកកៃ សាវិន អភិបាលរងក្រុងបានលុង ទទួលបន្ទុកបរិស្ថាននិងអនាម័យ បានឲ្យដឹងថា ដោយមានប្រសាសន៍ណែនាំពីថ្នាក់ដឹកនាំ មើលឃើញអំពីស្ថានភាពជាក់ស្ដែង ផ្លូវឯកទិសជុំវិញផ្សារ ត្រូវបានប្រជាពលរដ្ឋផ្ទះល្វែងនិងអាជីវករមួយចំនួនបានរំលោភយកចំណីផ្លូវនិងការបោះតង់លក់ដូរអីវ៉ាន់ ហើយបានតសំយ៉ាបឡូយមកលើផ្លូវ អញ្ចឹងធ្វើឲ្យផ្លូវនេះរួមទូចពិបាករថយន្តអគ្គីភ័យចូលមកធ្វើចរាចរណ៍ដើម្បីមានហានិភ័យណាមួយកើតឡើងនោះ។

លោកកៃ សាវិន អភិបាលរងក្រុង បានបញ្ជាក់ថា នារដូវនេះគឺជានារដូវប្រាំង អ្វីសំខាន់គឺយើងបង្ការហានិភ័យ ហើយមួយវិញទៀត ធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សោភ័ណភាពផ្លូវឯកទិសជុំវិញផ្សារតែម្តង។អាជ្ញាធរក្រុងដោយមើលឃើញជាក់ស្ដែងក៏បានប្រជុំណែនាំដល់ប្រជាពលរដ្ឋនិងអាជីវកររួចពីដងមកហើយដែរ ហើយអាជ្ញាធរក៏បានចុះណែនាំដើម្បីអនុវត្ត ប៉ុន្តែប្រជាពលរដ្ឋនិងអាជីវករមួយចំនួនតូច ក៏បានអនុវត្តតាមការណែនាំរបស់អាជ្ញាធរក្រុងហើយដែរ ដោយឡែកប្រជាពលរដ្ឋនិងអាជីវករមួយចំនួនធំ នៅមិនទាន់បានអនុវត្តតាមការណែនាំរបស់អាជ្ញាធរក្រុងនៅឡើយទេ។ នៅថ្ងៃទី២៥មីនានេះអាជ្ញាធរក្រុងបានចុះកាត់សំយ៉ាបឡូយមកលើចំណីផ្លូវ ហើយអាជ្ញាធរឲ្យប្រជាពលរដ្ឋនិងអាជីវករទាំងនោះ ឲ្យរើអីវ៉ាន់ចូលមកលក់នៅខាងក្នុងវិញ ដើម្បីរក្សាផ្លូវនេះទុកជាផលប្រយោជន៍ផ្លូវសាធារណៈរបស់រដ្ឋ ក្នុងការធ្វើដំណើរ ជាពិសេសនោះក្នុងប្រតិបត្តិការរថយន្តអគ្គីភ័យចូលមកកាន់ជុំវិញផ្សារដោយមានករណីកើតឡើងប្រការណាមួយនោះ៕

Written by 

Related posts

Leave a Comment