គ្រូកម្ពុជា ចេញមុខសុំទោសអ្នកគាំទ្រ និងទទួលខុសត្រូវជាមួយលទ្ធផលនេះទាំងស្រុង

ក្រោយប្រកួតចាញ់ក្រុមអារូបា លោក Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បាននិយាយថា «ខ្ញុំពិតជាសោកស្ដាយចំពោះលទ្ធផល ខ្ញុំទទួលខុសត្រូវជាមួយលទ្ធផលនេះទាំងស្រុង និងសុំទោសអ្នកគាំទ្រផងដែរ ជាក់ស្ដែងខ្ញុំចង់ចាប់ផ្ដើម ១១នាក់ ហើយបញ្ចប់វិញជាមួយ ១១នាក់ ប៉ុន្តែវាអត់ដូចអ្វីដែលយើងរំពឹងទុក»។

បុរសសញ្ជាតិជប៉ុនរូបនេះបានបន្តថា «បញ្ហារបស់យើងចាប់ផ្ដើមតង់ទី១ភ្លាម យើងគ្រប់គ្រងបាល់បានច្រើន ប៉ុន្តែពេលបាត់បាល់គេវាយបក គេមានប្រយុទ្ធកាយសម្បទាល្អ យើងអត់អាចបិទគេបាន ធ្វើឱ្យយើងបាត់គ្រាប់រហូតដល់ ២គ្រាប់»៕

Written by 

Related posts

Leave a Comment