បន្ទាយមានជ័យ៖លោក ឃូ ពៅ អភិបាលរងខេត្តបន្ទាយមានជ័យបានបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីការផ្ដល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតផ្លូវការ ឆ្នាំ២០២៤ សម្រាប់ការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥។ ដោយមានការចូលរួមលោកយ៉ង់ សក្តិ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ
និងគណៈបក្ស៤ចូលរួម ១/គណបក្សប្រជាជនកម្ពុជា ២/គណបក្សហ្វ៊ុនស៊ិនប៉ិច៣/គណបក្សខ្មែររួបរួមជាតិ៤/គណបក្សឆន្ទៈខ្មែរ រដ្ឋបាលក្រុង ស្រុក រដ្ឋបាល ឃុំ សង្កាត់ អង្ការ ក្រៅ រដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ១៣៨នាក់ ក្នុងសាលប្រជុំ ក្នុងមន្ទីរអប់រំ យុវជន ខេត្តបន្ទាយមានជ័យ នៅព្រឹក ថ្ងៃទី ២៤ ខែ មិនា ឆ្នាំ ២០២៥។

លោកយ៉ង់ សក្តិ បានមានប្រសាសន៍ថា ក្នុងប្រជុំផ្សព្វផ្សាយសេចក្តីណែនាំលេខ ០០២ គ.ជ.ប.ស.ណ.ន ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ស្តីពី ការផ្ដល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតផ្លូវការ ឆ្នាំ២០២៤ សម្រាប់ការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ គោលបំណង ដើម្បីជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ផ្លូវការឆ្នាំ២០២៤ ហើយដែលបានប្រើប្រាស់ អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ (អ.ខ) ដែលអស់សុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការចុះឈ្មោះបោះឆ្នោតកន្លងមក ដើម្បីពិនិត្យផ្ទៀងផ្ទាត់ និងទៅធ្វើបច្ចុប្បន្នភាព ទិន្នន័យក្នុងបញ្ជីបោះឆ្នោតតាមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមានសុពលភាពក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៤ ហើយដែលបានប្រើ អ.ខ ដែលមានសុពលភាព ក្នុងការចុះឈ្មោះបោះឆ្នោតកន្លងមក ដើម្បីគំនិត្យផ្ទៀងផ្ទាត់ ទិន្នន័យជីវប្រវត្តិ ឈ្មោះ ភេទ ថ្ងៃខែឆ្នាំកំណើត របស់ខ្លួនក្នុងបញ្ជីបោះឆ្នោត ប្រើសិនបើ ពិនិត្យឃើញថាមានការកត់ត្រាមិនបានត្រឹមត្រូវតាម អ.ខ ដែលមានសភាពអាច ស្នើសុំកែតម្រូវក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥។

លោកយ៉ង់ សក្តិ បានបន្តឲ្យដឹងទៀតថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោត ឆ្នាំ២០២៥ ត្រូវធ្វើចាប់ពីថ្ងៃទី១ ខែឧសភា រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ដូចបានកំណត់ក្នុងប្រតិទិនសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥។ប្រជាពលរដ្ឋខ្មែរដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ដែលទើបដល់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃផ្តល់សុពលភាពលើបញ្ជីបោះឆ្នោត ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ដែលបានផ្លាស់លំនៅឋានឬទីសំណាក់ចូលថ្មី ត្រូវទៅជួបក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) ដើម្បីបំពេញលក្ខខណ្ឌចុះឈ្មោះបោះឆ្នោតស្របតាមបទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ (ប.ន.ព.ច) ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៤ ដែលមានបំណងកែតម្រូវទិន្នន័យ ជីវប្រវត្តិ ប្តូរការិយាល័យបោះឆ្នោតក្នុងឃុំ សង្កាត់ ឈ្មោះ ភេទ ថ្ងៃខែឆ្នាំកំណើត ឬផ្លាស់ប្តូរឯកសារចុះឈ្មោះ បោះឆ្នោតដែលទិន្នន័យជីវមាត្រ រូបថត និងស្នាមម្រាមដៃ ក្នុងបញ្ជីបោះឆ្នោតមិនដែលបានធ្វើបច្ចុប្បន្នភាពក្នុងរយៈពេលយ៉ាងតិច ១០ឆ្នាំ ត្រូវទៅជួប ក.ច.ប ដើម្បីបំពេញលក្ខខណ្ឌកែតម្រូវ ឬធ្វើបច្ចុប្បន្នភាពទិន្នន័យក្នុង បញ្ជីបោះឆ្នោតស្របតាម ប.ន.ព.ច។ ការរៀបចំ ការគ្រប់គ្រង និងការប្រព្រឹត្តទៅនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោត ឆ្នាំ២០២៥ ត្រូវអនុវត្តដោយអនុលោមទៅតាម ប.ន.ព.ច ដែលដាក់ឲ្យ ប្រើដោយសេចក្ដីសម្រេចលេខ ០០៣ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥។

លោក ឃូ ពៅ បានមានប្រសាសន៍ថា យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត តាមកំណត់កាលបរិច្ឆេទបញ្ជូនរបាយការណ៏លទ្ធផលផ្តល់លិខិតអញ្ជើញអ្នកមានឈ្មោះ ក្នុងបញ្ជី បោះឆ្នោតផ្លូវការ ឆ្នាំ២០២៤ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការរៀបចំរបាយការណ៍ស្តីពីលទ្ធផលនៃការផ្ដល់លិខិតអញ្ជើញ អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៤ ជូន គ.ជ.ប បានទាន់ពេលវេលាស្របតាមប្រតិទិននការប្រជុំជាមួយភាគីពាក់ព័ន្ធ សម្រាប់ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៥អគ្គនាយកដ្ឋានសេវាកម្មច្បាប់ និងបច្ចេកទេស សូមណែនាំលោក លោកស្រី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) ទាំងអស់បញ្ជូនរបាយការណ៍ស្តីពីលទ្ធផលនៃការផ្ដល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៤ សម្រាប់បម្រើឲ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ តាមរយៈ Group Telegram នាយកដ្ឋាន គ.ទ.ប ចាប់ពីម៉ោង ៥:០០ នាទីរសៀល រហូតដល់ម៉ោង ៧:៣០ នាទីព្រឹក នៃថ្ងៃបន្ទាប់ នៅតាម ភូមិ ឃុំ សង្កាត់របស់លោកអ្នក៕



