ចំណាប់អារម្មណ៍លោក Koji ជុំវិញការប្រកួតជាមួយក្រុមអារូបា យប់នេះ

លោក Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានបង្ហាញពីចំណាប់អារម្មណ៍ចំពោះការ​ត្រៀម​ប្រកួតមិត្តភាពអន្តរជាតិ ជាមួយក្រុមជម្រើសជាតិអារូបា​ នៅថ្ងៃ​យប់នេះថា សម្រាប់ខ្ញុំគិតថាការប្រកួតទល់នឹងក្រុមជម្រើសជាតិអារូបានៅយប់នេះ គឺជាការប្រកួតដ៏ល្អ យើងនឹងព្យាយាមធ្វើឲ្យបានល្អបំផុតសម្រាប់អ្នកគាំទ្រ ហើយកីឡាកររបស់យើងនឹងខិតខំឲ្យអស់ពីសមត្ថភាព។

បុរសសញ្ជាតិជប៉ុនរូបនេះបានបន្តថា យើងឃើញថាកាយសម្បក្រុមរបស់គេអាចធំល្អ និងមានកម្លាំងខ្លាំងជាងយើង។ ហើយការត្រៀមខ្លួនរបស់ក្រុមហាក់មានពេលខ្លី បន្ទាប់ពីធ្វើដំណើរត្រលប់មកពីប្រទេសវៀតណាមវិញ ប៉ុន្តែយើងគឺតែងតែដាក់គោលដៅរំពឹងថាទទួលបានជ័យជម្នះជានិច្ចគ្រប់ការប្រកួតទាំងអស់៕

Written by 

Related posts

Leave a Comment