អ៊ីស្រាអែល​ ត្រៀម​វាយបំបែកបន្ទាយធំ​នៅ​ហ្គាហ្សា

កងទ័ពអ៊ីស្រាអែល បាននឹងកំពុងត្រៀមខ្លួន សម្រាប់ការវាយប្រហារលើមូលដ្ឋានធំមួយ នៅតំបន់ហ្គាហ្សាស្ទ្រីប ។ នេះបើតាមកាសែត The Wall Street Journal បានរាយការណ៍ ដោយដកស្រង់ប្រភព ។

យោងតាមប្រភព បានបន្ថែមថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងក្រុមសន្តិសុខជាតិថ្មីរបស់លោក កំពុងរៀបចំផែនការវាយលុកមូលដ្ឋានធំមួយនៅក្នុងតំបន់ហ្គាហ្សា  ដោយជឿថាការកាន់កាប់ទឹកដីភាគច្រើននឹងជួយឱ្យកងកម្លាំងកាន់តែងាយស្រួលក្នុងការកម្ចាត់ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមប៉ាឡេស្ទីនហាម៉ាស។

បើតាមកាសែត បន្តថា លោក Netanyahu និងក្រុមជំនួយការកំពូលមួយក្រុមដែលតែងតាំងប៉ុន្មានខែមុននេះ ប្រកាន់ជំហរថា ក្រុមហាម៉ាស់ ត្រូវតែរលាយពីផែនដីដាច់ខាត មុនពេលដំណោះស្រាយនយោបាយណាមួយចំពោះជោគវាសនានៃតំបន់ហ្គាហ្សា កើតឡើង។

គួរបញ្ជាក់ថា ក្រុមជំនួយការថ្មីដែលលោក Netanyahu បានចាត់តាំងក៏រួមមានរដ្ឋមន្ត្រីការពារជាតិ លោក Israel Katz និងលោកឧត្តមសេនីយកំពូល Eyal Zamir ៕

ដោយ៖ ពេជ្រ                       

Written by 

Related posts

Leave a Comment