លោក ពូទីន សរសើរមេដឹកនាំវេណេស៊ុយអេទ្បា អំពីការអភិវឌ្ឍទំនាក់ទំនង

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានសម្តែងការពេញចិត្តចំពោះការចូលរួមចំណែកយ៉ាងសំខាន់របស់លោក នីកូទ្បាស ម៉ាឌូរ៉ូប្រធានាធិបតីវេណេស៊ុយអេទ្បា ក្នុងការជំរុញការអភិវឌ្ឍនៃទំនាក់ទំនងទ្វេរភាគីរវាងទីក្រុងមូស្គូ និងទីក្រុងការ៉ាកាស។ លោក ពូ ទីនបានថ្លែងការកោតសរសើរបែបនោះនៅក្នុងកិច្ចប្រជុំមួយនៅវិមានក្រឹមឡាំង ជាមួយសមភាគីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ។

លោកពូទីនបានថ្លែងថា យើងពេញចិត្តយ៉ាងខ្លាំងចំពោះរបៀបដែលទំនាក់ទំនងរបស់យើងត្រូវបានអភិវឌ្ឍ រួមទាំងអរគុណចំពោះការពិតដែលថាអ្នកយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបញ្ហានេះ។ លោក ពូ ទីនបានបន្តថា ឆ្នាំនេះមិនត្រឹមតែជាខួបលើកទី ៨០ នៃជ័យជំនះក្នុងសង្រ្គាមស្នេហាជាតិដ៏អស្ចារ្យប៉ុណ្ណោះទេ ប៉ុន្តែក៏ជាខួប ៨០ ឆ្នាំនៃទំនាក់ទំនងការទូតរវាងទីក្រុងមូស្គូ និងការ៉ាកាស ដែលលោកបានហៅថាជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងទំនាក់ទំនងទ្វេភាគីដោយផ្អែកលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រ។ 

លោកពូទីនបាននិយាយថា ជាការពិតណាស់ ពាណិជ្ជកម្ម ២០០លានដុល្លាររបស់យើងនៅតែជាផ្លូវដ៏វែងឆ្ងាយក្នុងការធ្វើឱ្យយើងពេញចិត្ត ប៉ុន្តែយើងបានឃើញការកើនឡើង ៦៤% នៃចំណូលពាណិជ្ជកម្មកាលពីឆ្នាំមុន។

មេដឹកនាំរុស្ស៊ីក៏បានលើកទ្បើងផងដែរថា ថាមពល ការដឹកជញ្ជូន ឱសថ ភស្តុភារ ការថែទាំសុខភាព និងវិស័យមនុស្សធម៌ គឺជាវិស័យដ៏មានសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី សំខាន់គោលនយោបាយការបរទេស វ្ល៉ាឌីមៀ ពូទីន- វេណេស៊ុយអេឡា៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment