Ronaldo ទទួលបានកំណត់ត្រាពិភពលោក Guinness ថ្មីមួយទៀតហើយ

កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo បានសាងអាជីពក្នុងការប្រកួតអន្តរជាតិដ៏គួរឱ្យចាប់អារម្មណ៍ជាមួយក្រុមជម្រើសជាតិព័រទុយហ្គាល់។ ចាប់តាំងពីបង្ហាញខ្លួនលើកដំបូងក្នុងឆ្នាំ ២០០៣ តារាសញ្ជាតិព័រទុយហ្គាល់រូបនេះបានលេង ២១៨ ប្រកួតសម្រាប់ក្រុមជម្រើសជាតិរបស់គេ ដោយស៊ុតបញ្ចូលទីបាន ១៣៦គ្រាប់។

សមិទ្ធិផលនេះបានធ្វើឱ្យ​ Ronaldo ក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេគ្រប់ពេលរបស់ព័រទុយហ្គាល់ ដោយលើសកីឡាករ Pauleta ​ចំនួន៧២គ្រាប់​ ។ ទោះបីជាមានវ័យ៤០ ឆ្នាំក៏ដោយក៍ខ្សែប្រយុទ្ធរូបនេះ​នៅតែបន្តបង្កើតកំណត់ត្រាដ៏អស្ចារ្យ។ មុនពេលប្រកួតជាមួយដាណឺម៉ាក ​ Ronaldo ទទួលបានការទទួលស្គាល់ពិសេសសម្រាប់ការឈានដល់ដំណាក់កាលដ៏គួរឱ្យចាប់អារម្មណ៍មួយផ្សេងទៀត។

តារាសញ្ជាតិព័រទុយហ្គាល់ត្រូវបានផ្តល់កិត្តិយសជាមួយនឹងកំណត់ត្រាពិភពលោក Guinness បន្ទាប់ពីទទួលបានជ័យជំនះចំនួន ១៣២ប្រកួត ក្នុងអាជីពអន្តរជាតិបស់ខ្លួន ដែលជាចំនួនច្រើនបំផុត​។ ទោះបីជាមានអាយុ ៤០ ឆ្នាំក៏ដោយ Ronaldo នៅតែបន្តបង្កើតកំណត់ត្រាដែលមនុស្សតិចតួចធ្វើបានក្នុងប្រវត្តិសាស្ត្របាល់ទាត់​។ ជាមួយនឹងសមិទ្ធិផលនេះ ​ Ronaldo បានវ៉ាដាច់កីឡាករ Sergio Ramos ដែលពីមុនបានកាន់កំណត់ត្រាជាមួយនឹងការឈ្នះ ១៣១ ​ប្រកួត និង Iker Casillas បញ្ចប់​ជាមួយនឹងជ័យជម្នះ ១២១ប្រកួត៕

Written by 

Related posts

Leave a Comment