ក្រុមបាល់ទាត់តោកំណាចអង់គ្លេស យកបាន ៣ពិន្ទុពីគូប្រជែងអាល់បានី តាមរយៈលទ្ធផលឈ្នះ ២ទល់នឹង០ នាយប់មិញ នៃការប្រកួតបើកឆាកជម្រុះ World Cup 2026 ស្ថិតក្រោមការដឹកនាំដោយអ្នកចាត់ការទូទៅថ្មី លោក Thomas Tuchel ផងដែរ។
យ៉ាងណាមិញក្រោយដឹកនាំឈ្នះការប្រកួតដំបូង បុរសសញ្ជាតិអាល្លឺម៉ង់ Tuchel មានក្តីរំភើប ចំពោះការចាប់ផ្តើមដ៏ល្អនេះដែរ ប៉ុន្តែក៏បានជំរុញកូនក្រុមបន្ថែមទៀតដែរ ដើម្បីធ្វើជាក្រុមប្រកបដោយគ្រោះថ្នាក់ជាងនេះទៀត។
លោកថា «ពួកយើងអាចធ្វើឱ្យល្អជាងនេះទៀត។ យើងដាច់ខាតត្រូវតែធ្វើឱ្យបានល្អបំផុត។ ពួកយើងបានចាប់ផ្តើមយ៉ាងល្អ។ ៧-៨នាទីដំបូង យើងធ្វើបានល្អ ១០០% ទាំងការគ្រប់គ្រងបាល់ បញ្ជូនបាល់ និងប្រកបដោយថាមពលខ្ពស់ទៀតផង»៕
