តំណាងរដ្ឋមន្ត្រីក្រសួងវប្បធម៌ចុះសួរសុខទុក្ខព្រឹទ្ធាចារ្យ គិន យិន ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកតាខ្មៅ

លោក ទិត ថាវរិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយលោក ហ៊ឺ វីរៈ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យវប្បធម៌ និងវិចិត្រសិល្បៈ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញចុះសួរសុខទុក្ខ លោកយាយ គិន យិន ព្រឹទ្ធាចារ្យសិល្បៈផ្នែករបាំបុរាណ ឯកទេសល្ខោនពោលស្រី មានជន្មាយុ៨៨ឆ្នាំ ដែលបានរងរបួសដោយសារពស់ចឹក កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

លោកយាយព្រឹទ្ធាចារ្យសិល្បៈ បានចំណាយពេលវេលាស្ទើរពេញមួយជីវិតដើម្បីថែរក្សាសិល្បៈផ្នែករបាំពោលស្រី និងបានចែករំលែក ផ្ទេរចំណេះដឹងទម្រង់សិល្បៈនេះដល់យុវជនជំនាន់ក្រោយដើម្បីបន្តរក្សាដំណែលមរតកសិល្បៈដូនតាខ្មែរ។

គួររំលឹកថា កាលជំនាន់លោកយាយហាត់រៀនឯកទេសល្ខោននេះមានសិល្បការិនី សរុបចំនួន ២៨រូប មកដល់បច្ចុប្បន្ននេះនៅសល់តែ ០២រូបប៉ុណ្ណោះ គឺលោកយាយព្រឹទ្ធាចារ្យ ជា មុត សម្ដែងជាតួអង្គនាយរោង សព្វថ្ងៃមានព្រះជន្ម ៩៥ឆ្នាំ និងលោកយាយផ្ទាល់ (គិន យិន) សម្ដែងជាតួអង្គយក្ស មានព្រះជន្ម ៨៨ឆ្នាំ។

ឆ្លៀតក្នុងឱកាសនោះដែរ លោក ទិត ថាវរិទ្ធ ក៏បានពាំនាំនូវការយកចិត្តទុកដាក់ពីសំណាក់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី និងបានប្រគល់ជូនថវិកាមួយចំនួនដើម្បីសម្រាល បន្ទុកដល់ការព្យាបាល និងគោរពជូនពរលោកយាយព្រឹទ្ធាចារ្យ សូមបានឆាប់ជាស្បើយពីរោគាព្យាធិ មានសុខភាពល្អប្រសើរឡើងវិញ និងមានជន្មាយុយឺនយូរ៕

Written by 

Related posts

Leave a Comment