យុវជនម្នាក់ស្លាប់ភ្លាមៗខណបើកម៉ូតូវ៉ាជែងរថយន្តធុនធំតែមិនផុត

ខេត្តរតនគិរី៖ យុវជនស្ទាវឈាមរាវម្នាក់ បានស្លាប់បាត់បង់ជីវិតភ្លាមៗ ខណ:ជិះម៉ូតូឡើងវ៉ាជែងម៉ូតូមួយទៀតមិនផុត ក៏ជ្រុលចង្គូតជ្រមុជចូលទៅក្រោមកង់រថយន្តធុនធំ( វ៉េអង)មួយគ្រឿងកំពុងធ្វើដំណើរក្នុងទិសដៅបញ្ច្រាសទិសគ្នា។ហេតុការណ៌ដ៏រន្ឋត់នេះបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៧៨A នៅត្រង់ចំណុចទល់មុខផ្សារដីឡូតិ៍ របស់លោក  ធូរ ឃឿ អភិបាលក្រុងបានលុង ស្ថិតក្នុងភូមិថារ៉ងជង ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី។

យុវជនដែលស្លាប់ក្នុងធ្លុកឈាមខាងលើនេះ មានឈ្មោះ សូន វិកា ភេទប្រុស អាយុ១៦ឆ្នាំជនជាតិទំពួន  មុខរបរ  សិស្សសាលា និងមានទីលំនៅ  ភូមិល្អីនជង ឃុំអូរជុំ ស្រុកអូរជុំ  ខេត្តរតនគិរី។  មិនពាក់មួកសុវត្ថិភាពស្លាប់នៅកន្លែងកើតហេតុ។

ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនម្ន្នាក់ជិះម៉ូតូម្នាក់ឯង ម៉ាកហុងដាឌ្រីម C -១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ1AF-3900 បោះពួយយ៉ាងលឿនក្នុងទិសដៅពីជើងទៅត្បូង ខណ:មកដល់ចំណុចកើតហេតុខាងលើ យុវជនរងគ្រោះនោះឡើងវ៉ាជែងម៉ូតូ១គ្រឿងផ្សេងទៀតតែអកុសល  វ៉ាមិនផុតក៏វ៉ាក់អើនរថ​យន្តធុនធំម៉ាក វ៉េអងសណ្តោងរ៉ឺម៉កមួយគ្រឿង ពណ៌ស ម៉ាក HYUDAI TRACTOR ផលិតឆ្នាំ២០០២  ពាក់ស្លាកលេខ កំពង់ចាម 3B-0288 កំពុង​ធ្វើដំណើរក្នុង​ទិសដៅបញ្រ្ចាសទិសគ្នា ពីត្បូងទៅជើងនោះ ស្រាប់តែជនរងគ្រោះបត់ក្បាលមូ៉តូចូលគន្លងស្តាំរថយន្តវ៉េអងនោះពេញទំហឹង បង្កឲ្យទាំងម៉ូតូនិងមនុស្សស្ថិតនៅក្រោមកង់រថយន្តធុនធំនោះតែម្តង ស្លាប់ស្ទើរខ្ទេចសាច់ហ្មត់ រីឯម៉ូតូជនរងគ្រោះដាច់ជាពីរខ្ទាតពេញផ្លូវ។ ចំណែកតៃកុងរថយន្តវ៉េអង ពុំស្គាល់អត្តសញ្ញាណនោះទេ  រត់គេចខ្លួនបាត់ស្រមោល ពេលដឹងថា មានស្លាប់មនុស្ស ប៉ុន្តែម្ចាស់រថយន្តត្រូវបានគេស្គាល់ឈ្មោះ ស្រី ពេជ្រ ប្រពន្ឋ  និងប្តីឈ្មោះ ចិត្រ រស់នៅភូមិ៤ សង្កាត់កាចាញ ក្រុងបានលុងខេត្តរតនគិរី។

ក្រោយកើតហេតុកម្លាំងប៉ូលិសចរាចរណ៍ផ្លូគោកនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ចុះទៅធ្វើការវាស់វែង ដឹកបញ្ជូនសាកសពទៅប្រគល់ឲ្យសាច់ញាតិបងប្អូនដើម្បីធ្វើបុណ្យតាមប្រពៃណី។ ចំណែកមធ្យោបាយទាំងពីរគ្រឿង សមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជុំ រងចាំដោះស្រាយជាក្រោយទៅតាមនិតិវិធីច្បាប់៕

Written by 

Related posts

Leave a Comment