អ៊ីស្រាអែល ព្រមានអ៊ីរ៉ង់ បើអស់ប្រព័ន្ធការពារអាកាសហើយ កុំសូវហ៊ានពេក

អ្នកការទូតរបស់ប្រទេសអ៊ីស្រាអែល បាននិយាយ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា អ៊ីរ៉ង់ លែងមានប្រព័ន្ធការពារដែនអាកាសទៀតហើយ ដូច្នេះមិនអាចការពារខ្លួនកើតទេ ក្នុងករណីមានការវាយប្រហាររបស់ក្រុងយេរ៉ូសាឡឹម ឬសហរដ្ឋអាមេរិកលើទីតាំងនុយក្លេអ៊ែររបស់ខ្លួននោះ។

មន្ត្រីរូបនេះ បានបន្ថែមថា ឥឡូវនេះ អ៊ីរ៉ង់ គ្មានសមត្ថភាពការពារដែនអាកាសដែលនៅសេសសល់ទេ ដូច្នេះមិនអាចការពារខ្លួនក្នុងករណីមានការវាយប្រហារតាមអាកាសដោយអ៊ីស្រាអែល ឬសហរដ្ឋអាមេរិកទេ។

យោងតាមលោក អះអាងថា អ៊ីស្រាអែល ប្រឈមមុខនឹងការគំរាមកំហែងពីអ៊ីរ៉ង់ លើកម្រិតយុទ្ធសាស្ត្រ តំបន់ ឬកម្រិតភេរវកម្ម។ ស្របពេល ក្រុមសកម្មប្រយុទ្ធហាម៉ាស បានវាយប្រហារអ៊ីស្រាអែល ក្នុងខែតុលា ឆ្នាំ ២០២៣ ដែលពេលនោះហេដ្ឋារចនាសម្ព័ន្ធសន្តិសុខទាំងមូលដែលអ៊ីរ៉ង់ ចំណាយពេលសាងសង់ជាច្រើនឆ្នាំនៅហ្គាហ្សាដួលរលំ និងចុះខ្សោយគួរឱ្យកត់សម្គាល់ ។

លោក បន្តថា អ៊ីស្រាអែល កំពុងធ្វើយុទ្ធនាការ ដើម្បីធ្វើឱ្យប្រទេសមានស្ថិរភាព ដោយបន្ថែមថា អ៊ីស្រាអែល កំពុងព្យាយាមគំរាមប្រទេសអ៊ីរ៉ង់។ អ៊ីស្រាអែល គឺជាប្រទេសតូចជាងអ៊ីរ៉ង់ពិតមែន ប៉ុន្តែយើងមិនចាញ់គេទេ ។

គួរបញ្ជាក់ថា កាលពីឆ្នាំមុន អាជ្ញាធរអ៊ីស្រាអែល ធ្លាប់អះអាងពីការកម្ទេចប្រព័ន្ធការពារដែនអាកាសចំនួន ៤ ដែលមានទីតាំងនៅជិតទីតាំងសំខាន់ៗនៅក្នុងផ្នែកផ្សេងៗនៃប្រទេសអ៊ីរ៉ង់ ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment