បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិកលោក Steven Witkoff បានប្រាប់ នៅក្នុងបទសម្ភាសន៍មួយថា រដ្ឋាភិបាលក្រុងគៀវ នឹងគាំទ្រកិច្ចព្រមព្រៀងដែលសម្រេចបានក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទចុងក្រោយបំផុតរវាងប្រធានាធិបតីរុស្ស៊ី និងនិងលោក ដូណាល់ ត្រាំ ។

លោក Witkoff បាននិយាយថា ខ្ញុំបានលើកឡើង ២ ចំណុចជាមួយលោកប្រធានាធិបតី ពូទីន។ ទីមួយគឺពាក់ព័ន្ធនឹងបទឈប់បាញ់លើហេដ្ឋារចនាសម្ព័ន្ធថាមពល និងទីពីរ អ្វីដែលមនុស្សទូទៅហៅថាសមុទ្រខ្មៅ ទិដ្ឋភាពដែនសមុទ្រនៃបទឈប់បាញ់។ ខ្ញុំគិតថា ទាំងពីរនេះត្រូវបានយល់ព្រមដោយរុស្ស៊ី។ ខ្ញុំពិតជាសង្ឃឹមថា អ៊ុយក្រែននឹងយល់ព្រមដូចគ្នា ។
លោក Witkoff បានបន្ថែមថា ភាគីមានព័ត៌មានលម្អិតមួយចំនួនដែលត្រូវដោះស្រាយ ដោយនឹងចាប់ផ្តើមនៅថ្ងៃអាទិត្យនៅ ក្រុង Jeddah ។
លោក បន្តថា លើសពីនោះ យើងនឹងឈានទៅរកបទឈប់បាញ់ពេញលេញ ហើយយើងមានការសន្ទនាដ៏ល្អ ដើម្បីសម្រេចបាននូវលទ្ធផលនោះ។
គួរបញ្ជាក់ថស កាលពីពេលថ្មីៗនេះ លោក ត្រាំ និងលោក ពូទីន បានធ្វើកិច្ចពិភាក្សាតាមទូរស័ព្ទអំពីដំណោះស្រាយ សម្រាប់អ៊ុយក្រែន ៕

ដោយ៖ ពេជ្រ