Arsenal គ្រោងនឹងបើកការពិភាក្សាជាផ្លូវការជាមួយ Bukayo Saka លើកិច្ចសន្យាថ្មី ខណៈដែលខ្សែប្រយុទ្ធរូបនេះបានឈានចូលរយៈពេល២ឆ្នាំចុងក្រោយនៃកិច្ចសន្យាបច្ចុប្បន្នរបស់គេ។
Saka មិនបានលេងចាប់តាំងពីខែធ្នូមកម្ល៉េះបន្ទាប់ពីរបួសសរសៃពួរយ៉ាងធ្ងន់ធ្ងរក្នុងការទទួលជ័យជម្នះលើក្រុម Crystal Palace នៅកីឡដ្ឋាន Selhurst Park ជារបួសដែលត្រូវការវះកាត់។ ប៉ុន្តែសារៈសំខាន់របស់គេចំពោះក្រុមរបស់លោក Mikel Arteta នៅតែមាន ខក្លឹបដែលកំពុងរៀបចំជួបអ្នកតំណាងរបស់ Saka ជុំវិញការបន្តកិច្ចសន្យា។
Arsenal ចង់ជៀសវាងភាពមិនច្បាស់លាស់ណាមួយទាក់ទងនឹងអនាគតរបស់តារាឆ្នើមរបស់ពួកគេ ហើយនឹងធ្វើឱ្យ Saka ទទួលបានកិច្ចសន្យាយូរជាងនេះ៕
