ប្រធានាធិបតីអាមេរិក លោក Donald Trump បានបដិសេធយ៉ាងដាច់អហង្ការនូវរបាយការណ៍ដែលថា ការបរាជ័យរបស់កងទ័ពអ៊ុយក្រែន នៅក្នុងតំបន់ Kursk របស់រុស្ស៊ី គឺបណ្តាលមកពីការផ្អាកជំនួយយោធារបស់សហរដ្ឋអាមេរិក។

មេដឹកនាំសហរដ្ឋអាមេរិករូបនេះ បាននិយាយ ដោយឆ្លើយទៅនឹងសំណួររបស់អ្នកសារព័ត៌មានក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់មជ្ឈមណ្ឌល John F. Kennedy ថា នេះមិនពិតទេ ហើយការពិតគឺផ្ទុយពីនេះ ។
លោក Trump ក៏បានលើកឡើងដែរថា លោក សុំរុស្ស៊ី កុំឲ្យចាត់វិធានការយោធាសកម្មប្រឆាំងនឹងទាហានអ៊ុយក្រែន ដែលត្រូវឡោមព័ទ្ធក្នុងតំបន់ Kursk ។
លោក បានបន្ថែមថា ខ្ញុំនឹងនិយាយជាមួយលោកប្រធានាធិបតី ពូទីន នៃប្រទេសរុស្ស៊ី ដើម្បីជួយសង្គ្រោះទាហានមួយចំនួនដែលមានបញ្ហាធ្ងន់ធ្ងរនៅទីនោះ។ ពួកគេត្រូវបានឡោមព័ទ្ធដោយទាហានរុស្ស៊ី ហើយខ្ញុំជឿថា ប្រសិនបើមិនមែនជាខ្ញុំ ពួកគេអាចស្លាប់យូរហើយ។
គួរបញ្ជាក់ថា អ៊ុយក្រែន បានបរាជ័យក្នុងការប្រយុទ្ធក្នុងតំបន់ Kursk របស់រុស្ស៊ី ខណមនុស្សមួយចំនួនចាប់ទុកការចុះខ្សោយនេះថាមកពីជំនួយអាមេរិក លែងដូចមុន ៕

ដោយ៖ ពេជ្រ