ព្រះរាជអាជ្ញារបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) កាលពីថ្ងៃពុធបានប្រកាសថា ការិយាល័យរបស់លោលបាននិងកំពុងស្វែងរកដីកាចាប់ខ្លួន មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា ជុំវិញការនិរទេស និងធ្វើទុក្ខបុកម្នេញលើជនមូស្លីមរ៉ូហ៊ីងយ៉ា។
លោកថា បន្ទាប់ពីការស៊ើបអង្កេតយ៉ាងទូលំទូលាយ ឯករាជ្យ និងមិនលំអៀង ការិយាល័យរបស់លោកក៏បានសន្និដ្ឋានថា មានហេតុផល និងភស្តុតាងក្នុងភាពជឿជាក់ថា ឧត្តមសេនីយឯក និងជាប្រធានាធិបតីស្តីទី Min Aung Hlaing អគ្គមេបញ្ជាការនៃសេវាការពារជាតិមីយ៉ាន់ម៉ា ទទួលបន្ទុកព្រហ្មទណ្ឌចំពោះឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ លោក Karim Khan ព្រះរាជអាជ្ញា ICCបាននិយាយបែបនោះនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថា ការនិរទេស និងការធ្វើទុក្ខបុកម្នេញលើជនជាតិរ៉ូហ៊ីងយ៉ា ដែលបានប្រព្រឹត្តនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងមួយផ្នែកនៅក្នុងប្រទេសបង់ក្លាដែសគឹជាឧក្រិដ្ឋកម្ម និងប្រឈមទោសព្រហ្មទណ្ឌ។
យោងតាមព្រះរាជអាជ្ញា ឧក្រិដ្ឋកម្មទាំងនេះត្រូវបានប្រព្រឹត្តនៅចន្លោះថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០១៧ ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៧ ដោយកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា គាំទ្រដោយប៉ូលីសជាតិ នគរបាលការពារព្រំដែន ក៏ដូចជាជនស៊ីវិលដែលមិនមែនជាជនជាតិរ៉ូហ៊ីងយ៉ា។
លោកថា យើងមានការស្នើសុំជាដំបូងសម្រាប់ដីកាចាប់ខ្លួនប្រឆាំងនឹងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់មីយ៉ាន់ម៉ាហើយការិយាល័យរដ្ឋអាជ្ញាកំពុងបំពេញការងារយ៉ាងយកចិត្តទុកដាក់ ខណដែលមតិភាគច្រើនបានគាំទ្រ។
លោក Khan បានសង្កត់ធ្ងន់ថា ពាក្យសុំខាងលើបានទាញយកភស្តុតាងជាច្រើនពីប្រភពជាច្រើនដូចជា សក្ខីកម្មសាក្សី ភស្តុតាងឯកសារ និងឯកសារវិទ្យាសាស្រ្ត រូបថត និងវីដេអូដែលមានភាពត្រឹមត្រូវអាចទទួលយកបាន រួមទាំងការដាក់បន្ទុក។ លោកក៏បានជូនពរជាពិសេសក្នុងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជនជាតិរ៉ូហ៊ីងយ៉ា ខណដែលសមាជិកជាងមួយលាននាក់នៃសហគមន៍របស់ពួកគេត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីអំពើហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា។ លោកបន្តថាយើងអរគុណចំពោះអ្នកទាំងអស់ដែលបានផ្តល់សក្ខីកម្មនិងការគាំទ្រដល់ការិយាល័យរបស់ខ្ញុំ ហើយ បានចែករំលែករឿងរបស់ពួកគេ អ្នកដែលបានផ្តល់ព័ត៌មាននិងសម្ភារៈដល់យើង ដើម្បីដំណើរការប្រឆាំងបទឧក្រឹដ្ឋនោះ៕
ដោយ៖ ពេជ្រ