លោកចៅក្រម មកពិនិត្យមើលស្ថានភាពផ្លូវនិងដី ដើម្បីធ្វើយ៉ាងណាបញ្ចប់រឿងវិវាទគ្នាដ៏រ៉ាំរ៉ៃនេះជាដន្លងនិងគ្នា

ខេត្តរតនគិរី÷ ចៅក្រម សាលាដំបូងខេត្តរតនគិរី បានចុះមកមើលទីតាំងផ្លូវនិងដីចម្ការកៅស៊ូដែលមានទំនាស់គ្នារវាងភាគីទាំងពីរ ដើម្បីពិនិត្យមើលថាតើផ្លូវធ្វើវាងក្រៅចម្ការកៅស៊ូនេះ ស្រួលធ្វើដំណើរចេញចូល ឬក៏ពិបាកក្នុងការធ្វើដំណើរ ដើម្បីរកដំណោះស្រាយឲ្យពួកគាត់បញ្ចប់វិវាទគ្នាដ៏រ៉ាំរ៉ៃយូលុងមកហើយ។ជាសាច់ឈាមនិងគ្នា(ដន្លង)ឈ្មោះ ឡុង ម៉េងគ្រុយជាម្ចាស់ដីនិងផ្លូវ និងឈ្មោះ សេង ខេងសាយ។

កាលពីរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ តំណាងអយ្យការអមសាលាដំបូងខេត្ត បានចុះមកមើលផ្លូវដីចម្ការកៅស៊ូដែលមានបញ្ហាទំនាស់វិវាទគ្នា ស្ថិតក្នុងភូមិចងរ៉ា ឃុំប៉ាតាង ស្រុកលំផាត់ ដោយមានការអញ្ជើញចូលរួមពីលោក វង្ស សិរី ចៅក្រម នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី លោក នូ ថេរ អភិបាលស្រុកលំផាត់ លោក ទឹម មុនីរ័ត្ន អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត លោកភូមិបាលស្រុកលំផាត់ លោក គិត ចេម មេឃុំប៉ាតាង លោកមេភូមិចងរ៉ា និងលោក ប្លាង នា នាយប៉ុស្តិ៍រដ្ឋបាលឃុំប៉ាតាងបានចូលរួមផងដែរ។

លោក នូ ថេរ អភិបាលស្រុកលំផាត់ បានបញ្ជាក់ថា ការបើកផ្លូវថ្មីនេះវាគ្រាន់តែធ្វើដំណើរជាបណ្ដោះអាសន្នសិន នៅពេល ពិភាក្សាគ្នាបន្តទៀតក្នុងការព្រមព្រៀងគ្នា តែមកដល់ពេលឥឡូវនេះ អ្នកធ្វើផ្លូវនេះគាត់ចំណាយថវិកាអស់ច្រើនដែរហើយ ប៉ុន្តែអាជ្ញាធរមិនចង់ឲ្យរឿងនេះវែងឆ្ងាយតទៅមុខទៀតនោះទេ។

លោកនូ ថេរ បានបញ្ជាក់ទៀតថា ប៉ុន្តែអ្វីដែលប្រជាពលរដ្ឋនៅខាងក្រោមនោះ ពួកគាត់មិនទទួលយល់ព្រម ដោយសារផ្លូវថ្មីនេះវាចុះចំណោទខ្លាំង ប៉ុន្តែខែប្រាំងយើងអាចធ្វើដំណើរទៅមកបានស្រួល ដល់ខែវស្សាដឹកកសិផលយប់ព្រលប់នោះវាមានហានិភ័យខ្លាំង កន្លងមកប្រជាពលរដ្ឋបានសំណូមពរទៅលោកអភិបាលខេត្ត ឲ្យប៉ុស្តិ៍,ឃុំ,ស្រុក កោះប្រជុំពិភាក្សាគ្នាចុះមកពិនិត្យស្ថានភាពផ្លូវបែបណា ប៉ុន្តែអ្នករស់នៅផ្លូវខាងក្រោមនោះ គេមិនទទួលយល់ព្រមយកផ្លូវថ្មីនេះទេ គឺពួកគាត់យកផ្លូវចាស់ដដែលវិញ។

លោក វង្ស សិរី ចៅក្រមសាលាដំបូងខេត្ត បានលើកឡើងថា ចុះមកនេះគឺដើម្បីពិនិត្យទីតាំងដីនិងផ្លូវ ក្នុងនោះភាគីម្ខាងសុំបិទផ្លូវ រីឯភាគីម្ខាងទៀតសុំបើកផ្លូវ តើមានផ្លូវមានដីឬអត់ ហើយរឿងទំនាស់គ្នានោះលោកមិនបានដឹងនោះទេ បើឈ្លោះគ្នាហើយ គឺ១០តំណរ ១០ភូមិឯណ្ណោះ(ដោយសារគាត់ជាដន្លងនិងគ្នាផងនោះ) ហើយចុះមកនេះគឺមានសេចក្តីសម្រេចចុងក្រោយមួយ។

លោក ចៅក្រម បានបញ្ជាក់ថា លោកចុះមកនេះគឺមិនមែនអង្គសេចក្តីទេ គឺអង្គសេចក្តីសំណុំរឿងការពារ មកមើលស្ថានភាពជាក់ស្ដែង នៃផ្លូវពីទីតាំងនេះ ភាគីណាមួយមានសិទ្ធិប្ដឹងតវ៉ា និងប្ដឹងជំទាស់ទៅរៀងៗខ្លួន តាមអ្នកមិនពេញចិត្តនោះ។

លោក ឡុង ម៉េងគ្រុយ ជាម្ចាស់ទីតាំងបិទផ្លូវ បានបញ្ជាក់យ៉ាងខ្លីថា បិទផ្លូវ មិនបិទផ្លូវ តាមកញ្ចប់ឃុំយាយសាំងសុកា ផ្ដិតមេដៃព្រមព្រៀងធ្វើផ្លូវនិងដោយមានការសម្របសម្រួលពីឃុំដែរ អញ្ចឹងខ្ញុំលក់ឲ្យខាងក្នុង មិនពាក់ព័ន្ធលក់ដីទិញដីនោះទេ។ដោយកន្លងមកឡុង ម៉េងគ្រុយ បានបញ្ជាក់ប្រាប់ថាព័ត៌មានក្នុងស្រុកដែរថា កាលពីគាត់មិនទាន់បានបិទផ្លូវនោះ ច្រើនគេចូលមកលួចរបស់របរគាត់ ដូចជាជ័រកៅស៊ូនិងលួចជាជ័រកៅស៊ូជាដើម។ល។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី ឈ្មោះ ឡុង ម៉េងគ្រុយ  ជាដន្លងនិងឈ្មោះ សេង ខេងសាយ ជាប់សាច់ជាប់ឈាមទៅហើយនោះ អាណិតដល់កូនចៅមិនដឹងអី៕

Written by 

Related posts

Leave a Comment