តាកែវ ៖ សមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកបាទី បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០៣ នាក់ ករណីអំពើលួចមានស្ថានទម្ងន់ទោស (ប្លន់ប្រដាប់អាវុធ) និងជួញដូរដោយខុសច្បាប់នូវសារធា.តុញៀ.ន។
លោកវរសេនីយ៍ឯកឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទីបានអោយដឹងថាក្រោយពេលកើតហេតុដោយមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងសម្របសម្រួលនីតិវិធី ពីលោក ឯក ឆេងហួត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ នោះលោកបានដឹកនាំបញ្ជាផ្ទាល់នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ កម្លាំងជំនាញ អធិការដ្ឋាននគរបាលស្រុកបាទីស្រាវជ្រាវរហូត ឃាត់ខ្លួនជនសង្ស័យ ០៣ នាក់ ដែលបានធ្វើសកម្មភាពយកកាំភ្លើងខ្លី ម៉ាកប៉េរ៉េតតា ពណ៌ខ្មៅ ផ្ជុងប្លន់ម៉ូតូម៉ាកស្កូបពីក្លឹប (HONDA SKOOPY CLUB ) ពណ៌ខ្មៅ សេរីឆ្នាំ២០២៤ លេខតួ និងលេខម៉ាស៊ីន ៨១៣៥៣៩៧ ពាក់ស្លាកលេខ មណ្ឌលគិរី ១A-៦៥៨៩ របស់ជនរងគ្រោះឈ្មោះ សិន សុផល ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិរុន ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបង ដែលជិះមកពីកម្មវិធីអាពាហ៍ពិពាហ៍មិត្តភ័ក្តនៅផ្សារទន្លាប់ ស្រុកគិរីវង្ស ខេត្តតាកែវ ។ លោកអធិការនគរបាលស្រុកបានបន្តទៀតថាជនសង្ស័យទាំង៣មាន
១/.ឈ្មោះ យ៉ាន់ វ៉ាន់ឌី ហៅឌី ភេទប្រុស អាយុ ៣៧ឆ្នាំ នៅត្រង់ចំណុចផ្ទះជនសង្ស័យស្ថិតនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
២/.ឈ្មោះ យ៉ាន់ សារ៉ន់ ហៅរ៉ន់ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ (ជាមុខសញ្ញា ចែកចាយគ្រឿងញៀន)
៣/.ឈ្មោះ រឿន សីហា ហៅក្ដាន់ ភេទប្រុស អាយុ ៣២ឆ្នាំ (ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន) មានទីលំនៅភូមិត្រពាំងចក ឃុំថ្មី ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល (ឃាត់ខ្លួន) នៅចំពោះមុខកំលាំងការិយាល័យព្រហ្ទណទ្ទកំរិតធ្ងន់ខេត្តជនសង្ស័យបាននិយាយសារភាពថាពួកគេពិតជាបានធ្វើសកម្មភាពប្លន់នឹងចែកចាយគ្រឿងញៀនពិតប្រាកដមែន។
លោកវរសេនីយ៍ឯកសែម សុជាតិ នាយការិយាល័យព្រហ្មទណ្ទកំរិតធ្ងន់ខេត្តបានអោយដឹងថាជនសង្ស័យនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់នៅថ្ងៃទី១៤ ៣ ២០២៥នេះ។ត្រាំកក់


