កម្មវិធីប្រកួតវគ្គ៤ក្រុមចុងក្រោយនៃពានរង្វាន់ជើងឯកក្លិបបាល់ទាត់កម្រិតទី៣ ទ្វីបអាស៊ី AFC Challenge League 2024/2025 របស់ក្រុមតំណាងប្រទេសកម្ពុជា គឺក្រុមព្រះខ័នរាជស្វាយរៀង ដែលមានដូចខាងក្រោមនេះ៖
ជើងទី១ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ព្រះខ័នរាជស្វាយរៀង ប៉ះ Madura United លេងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ខណៈជើងទី ២ ថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២៥ Madura United ប៉ះ ព្រះខ័នរាជស្វាយរៀង លេងនៅកីឡដ្ឋាន Gelora Joko។
សូមជម្រាបថា ក្រុមទាំងពីរធ្លាប់ប្រកួតជាមួយគ្នាម្ដងទៅហើយនៅក្នុងវគ្គចែកពូល ដោយកាលនោះក្លិបព្រះខ័នរាជស្វាយរៀង ប្រកួតចាញ់ក្លិប Madura United ក្នុងលទ្ធផល ២-១៕
