ការហ្វឹកហាត់ថ្ងៃដំបូងរបស់ក្រុមជម្រើសជាតិកម្ពុជា មានកីទ្បាករ ៩ នាក់ប៉ុណ្ណោះ ខណៈដែលក្រុមកីទ្បាកររបស់ក្លិបភ្នំពេញក្រោន, ណាហ្គាវើលដ៍ និងព្រះខ័នរាជស្វាយរៀង គឺមិនទាន់បញ្ចប់ភារកិច្ចការប្រកួតរបស់ពួកគេនៅទ្បើយ មុនត្រលប់មកជំរំហ្វឹកហាត់។
ជាការពិតណាស់ សម្រាប់ក្រុមភ្នំពេញក្រោន និងណាហ្គាវើលដ៍ ត្រូវប៉ះគ្នានៅជើងទី ២ ក្នុងពានរង្វាន់សម្ដេចនាថ្ងៃស្អែក ខណៈដែលក្រុមព្រះខ័នរាជស្វាយរៀង ក៏ត្រូវប៉ះគ្នាជាមួយនឹង Shan United នៅជើងទី ២ សម្រាប់ពានរង្វាន់ AFC Challenge League 2024-25 ជាហេតុធ្វើឱ្យពួកគេមិនទាន់ចូលជំរំហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិ សម្រាប់ត្រៀមខ្លួនក្នុងការប្រកួតមិត្តភាពអន្តរជាតិ ទល់នឹងក្រុមម្ចាស់ផ្ទះវៀតណាម នាថ្ងៃទី១៩ ខែមីនា ខាងមុខ៕

