មហាសេដ្ឋីអាមេរិក និងជាសហគ្រិន លោក Elon Musk បានគិតថា យន្តហោះគ្មានមនុស្សបើក (UAVs) នឹងជំនួសយន្តហោះចម្បាំងនៅក្នុងជម្លោះប្រដាប់អាវុធផ្សេងៗ នាពេលអនាគត។
លោក Musk បានសរសេរនៅលើបណ្តាញសង្គម X ថា សង្រ្គាមនាពេលអនាគតគឺសុទ្ធតែពាក់ព័ន្ធនឹងយន្តហោះគ្មានមនុស្សបើក និងមីស៊ីលល្បឿនលឿនជាងសំឡេង។ ខណដែលយន្តហោះចម្បាំងដែលបញ្ជាដោយមនុស្សនឹងលែងមានវត្តមាន ។
នៅចុងខែកញ្ញា លោក Musk បានព្យាករណ៍ពីការប្រយុទ្ធគ្នារវាងហ្វូងយន្តហោះគ្មានមនុស្សបើក សម្រាប់ពេលអនាគត។ លើសពីនេះ លោក ក៏បានរិះគន់យន្តហោះចម្បាំង F-35 ជំនាន់ទី ៥ ផថដែរ ដោយនិយាយថា ពួកវាមានតម្លៃហាមឃាត់ និងហួសសម័យ ដោយសារការលេចឡើងនៃបច្ចេកវិទ្យាគ្មានមនុស្សបើក ៕
ដោយ៖ ពេជ្រ