លោក ស៊ុន ចាន់ថុល ពិភាក្សាជាមួយប្រតិភូក្រុមហ៊ុន Oriental Consultants Global ពាក់ព័ន្ធគម្រោងអភិវឌ្ឍន៍យន្តការគ្រប់គ្រងសមាហរណកម្ម សេវាដឹកជញ្ជូនសាធារណៈនៅរាជធានីភ្នំពេញ

នារសៀលថ្ងៃអង្គារ ទី១១ ខែមីនា ឆ្នាំ២០២៥ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូនគណៈប្រតិភូក្រុមហ៊ុន Oriental Consultants Global ដឹកនាំដោយ លោក Manuba Owada អនុប្រធាននាយកដ្ឋានផែនការដឹកជញ្ជូន និង បច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ (Deputy General Manager of Transport Planning & ICT Department) និងជាប្រធានក្រុមអ្នកដឹកនាំគម្រោង ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

 ជំនួបនារសៀលម្សិលមិញ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សា និងស្តាប់ប្រសាសន៍របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ពាក់ព័ន្ធនឹងសាវតានៃការសិក្សាសមិទ្ធិលទ្ធភាព ក៏ដូចជាការដាក់ឱ្យប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈនានានៅក្នុងរាជធានីភ្នំពេញ តាំងពីដើមរហូតមកទល់បច្ចុប្បន្ន ដើម្បីបានជាមូលដ្ឋានបន្ថែមជំរុញឱ្យ គម្រោងសម្រាប់អភិវឌ្ឍន៍យន្តការគ្រប់គ្រងសមាហរណកម្ម សេវាដឹកជញ្ជូនសាធារណៈនៅក្នុងទីក្រុង របស់រាជធានីភ្នំពេញ (Project for Development of Integrated Urban Transport Management Mechanism in Phnom Penh Capital City – UTPP) ដែលក្រុមហ៊ុនខាងលើកំពុងសិក្សា កាន់តែមានលក្ខណៈសព្វជ្រុងជ្រោយមួយកម្រិតថែមទៀត៕

Written by 

Related posts

Leave a Comment