កាលពីម្សិលមិញសហព័ន្ធកីទ្បាបាល់ទាត់វៀតណាម VFF បានប្រកាសតែងតាំងលោក Okiyama Masahiko ជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិកម្រិតយុវជនអាយុ១៧ ឆ្នាំ និង ២០ឆ្នាំ។
បុរសសញ្ជាតិជប៉ុនវ័យ ៥៧ ឆ្នាំរូបនេះ គឺមានបទពិសោធន៍យ៉ាងជ្រៅជ្រះ កាន់ការងារជាគ្រូបង្វឹកបាល់ទាត់ជប៉ុនជាង ៣០ ឆ្នាំ។ លោក Okiyama Masahiko ក៏ធ្លាប់បម្រើការជាគ្រូបង្វឹកសម្រាប់ក្រុមជម្រើសជាតិ និងក្លិបផ្សេ ងៗ រួមទាំងក្រុមជម្រើសជាតិនារីហ្សកដានី (២០១២-១៤) ផងដែ រ៕
