គម្រោងស្ថាបនាផ្លូវជាតិលេខ១០ តភ្ជាប់ខេត្ត ៣ គឺខេត្តកោះកុង ពោធិ៍សាត់ និងបាត់ដំបង (កោះកុង-វាលវែង-សំឡូត) មានប្រវែងសរុប ១៩៨,៥១៨គីឡូម៉ែត្រ សម្រេចការសាងសង់បាន ៩៧,៣២%

គម្រោងស្ថាបនាផ្លូវជាតិលេខ១០ តភ្ជាប់ពីខេត្តចំនួន៣ រួមមាន៖ ខេត្តកោះកុង ពោធិ៍សាត់ និងខេត្តបាត់ដំបង (កោះកុង-វាលវែង-សំឡូត) មានប្រវែងសរុប ១៩៨,៥១៨គីឡូម៉ែត្រ សម្រេចការសាងសង់បាន ៩៧,៣២% គិតត្រឹមសប្តាហ៍ទី១ ខែមីនា ឆ្នាំ២០២៥។

សមិទ្ធផលដែលសម្រេចបានរួមមាន ការងារផ្លូវថ្នល់ ការងារស្ពាន ការងារស្ពានខ្ពស់ជាងគេ ការងារលូកាត់ទទឹងថ្នល់ និងការងារលូបណ្តោយថ្នល់ និងជញ្ជាំងការពារជើងទេរ ការងារគូសគំនូសចរាចរណ៍ ស្លាកសញ្ញាចរាចរណ៍ ស្លាកសញ្ញាកំណត់ល្បឿន បង្គោលគីឡូម៉ែត្រ បង្គោលព្រំដីចំណីផ្លូវ និងការងារមួយចំនួនទៀត។

 ផ្លូវជាតិលេខ១០ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ DBST សាងសង់ផ្លូវរយៈពេល៦៦ខែ ដោយចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ និងគ្រោងបញ្ចប់អំឡុងខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ៕



Written by 

Related posts

Leave a Comment