Musk ប្រកាសថា X កំពុងរងការវាយប្រហារហើយ

វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X បានធ្លាក់ចុះសម្រាប់អ្នកប្រើប្រាស់ជិត ១១,០០០ កាលពីថ្ងៃចន្ទ ខណដែលម្ចាស់ Elon Musk បាននិយាយថា គឺជាលទ្ធផលនៃការវាយប្រហារតាមអ៊ីនធឺណិត។

Musk បាននិយាយនៅក្នុងការបង្ហោះនៅលើវេទិកា X ថា មានការវាយប្រហារតាមអ៊ីនធឺណិតដ៏ធំប្រឆាំងនឹង X ហើយការវាយប្រហារកំពុងតែបន្ត។ លោកបន្តថា យើងទទួលរងការវាយប្រហារជារៀងរាល់ថ្ងៃ ប៉ុន្តែនេះត្រូវបានធ្វើដោយគណនីយជាច្រើនផ្សេងៗគ្នាប៉ុន្តែទាំងក្រុមធំ និងក្រុមតូច មានការសម្របសម្រួលពីប្រទេសមួយអាចនិយាយថា ប្រទេសមួយនោះពាក់ពន្ធ័នឹងការវាយប្រហារនោះ។ បើតាមការឲ្យដឹងរបស់លោក Musk គឹប្រទេសអ៊ុយក្រែនជាប់ពាក់ព័ន្ធនឹងក្រុមវាយប្រហារនោះ បន្ទាប់ពីអាមេរិកផ្តាច់ការចែករំលែកព័ត៌មានសម្ងាត់ជាមួយអ៊ុយក្រែន។

X កំពុងប្រឈមមុខនឹងការដាច់ជាបន្តបន្ទាប់ហើយបើយោងទៅតាម Downdetector ដោយដាក់កម្រិតអ្នកប្រើប្រាស់ ១០,៧០០ នៅសហរដ្ឋអាមេរិកពីការចូលប្រើវេទិកានេះ គិតត្រឹមម៉ោង ១.១៤រសៀលម្សិលមិញ។ ចំនួននៃរបាយការណ៍អំពីការដាច់ប្រព័ន្ធ X នេះបានកើនឡើងដល់ប្រហែល ២៦,៥៧៩ បន្ទាប់ពីធ្លាក់ចុះរយៈពេលខ្លី ទិន្នន័យដែលបានបញ្ជូនដោយអ្នកប្រើប្រាស់នៅលើគេហទំព័រតាមដានការដាច់ប្រព័ន្ធ X បានបង្ហាញថា ​មាន​ចំនួន​ច្រើន​រហូត​ដល់ ​៤០.០០០ ​នាក់​កាលពី​ថ្ងៃ​មុន៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment