​មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបើកកិច្ចប្រជុំចាប់ឆ្នោតជ្រើសរើស ក្រុង ស្រុក ឃុំ ភូមិ ដើម្បី ចុះផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោរបង់ពាស វាលពាសកាល (ODF) ក្នុងខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ព្រឹកថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០២៥ ក្នុងសាលប្រជុំ ក្នុងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ ស្ថិតក្នុង ខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បាន បើកកិច្ចប្រជុំ ចាប់ ឆ្នោត ជ្រើសរើស ក្រុង ស្រុក ឃុំ ភូមិ ដេីម្បី ចុះផ្ទៀងផ្ទាត់ ស្ថានភាព បញ្ចប់ ការ បន្ទោរបង់ ពាសវាលពាសកាល (ODF)ក្នុង ខេត្ត បន្ទាយមានជ័យ ។ ដោយមានការចូលរួម លោក ឃ្លោក នួយ អភិបាល រង ខេត្ត លោក ជា យុទ្ធារុណ ប្រធាន មន្ទីរអភិវឌ្ឍន៍ជនបទ និងមន្ត្រីជំនាញ ជាច្រើននាក់។

លោក ជា យុទ្ធារុណ បានមានប្រសាសន៍ថា ខេត្តបន្ទាយមានជ័យ ស្ថានភាពអនាម័យ គឺជាតម្រូវការចាំបាច់សម្រាប់ប្រជាពលរដ្ឋខ្មែរ ពិសេសនៅតំបន់ជនបទ និងជាអាទិភាពមួយក្នុងក្របខ័ណ្ឌអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតៈនាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច មហាបវរធីបតី ហ៊ុនម៉ា ណែត រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយអនុវត្តតាមចក្ខុវិស័យនៃផែនការយុទ្ធសាស្ត្រជាតិសំដៅ ពង្រីកអត្រាគ្របដណ្ដប់សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅជនបទឲ្យបាន ១០០% នៅឆ្នាំ២០២៥ សំដៅសម្រេចឲ្យបានក្រសួងអភិវឌ្ឍន៍ជនបទបានដាក់ចេញនូវផែនការសកម្មភាពជាតិជំហានទី២៩០% នូវអត្រាគ្របដណ្ដប់សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជាមូលដ្ឋាននៅជនបទឆ្នាំ២០២៣ ដែលស្របពេលជាមួយគ្នានេះ មានខេត្តមួយចំនួនបានតាំងចិត្តសម្រេចឲ្យបាននូវស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ODF ផងដែរ ។

លោក ជា យុទ្ធារុណ បាន បន្តឲ្យដឹងទៀតថា ការវិនិយោគរបស់គ្រួសារ ដើម្បីសង់បង្គន់ប្រើប្រាស់តាមខ្នងផ្ទះផ្ទាល់ខ្លួន គឺជាជំហានមួយឆ្ពោះទៅរកការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុងនៅកម្ពុជា ដែលជាផ្នែកមួយដ៏សំខាន់ក្នុង ការរួមចំណែកលើកកម្ពស់សុខភាពសាធារណៈ សុខុមាលភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិជាដើម កង្វះអនាម័យមានផលអវិជ្ជមានជាច្រើនដល់ជីវភាពរស់នៅ និងសេដ្ឋកិច្ច សង្គម ជាពិសេសប៉ះពាល់ សុខភាពកុមារ ដូចជាការឆ្លងជំងឺ កំណើនអត្រាស្លាប់ និងបញ្ហាក្រិសក្រិនដែលប៉ះពាល់ធ្ងន់ធ្ងរដល់ការ អភិវឌ្ឍន៍បញ្ញាស្មារតីកុមារ ។

ទម្លាប់បន្ទោបង់ពាសវាលពាសកាល ដោយសារកង្វះការយល់ដឹងអំពីអនា ម័យ កង្វះបង្គន់អនាម័យ និងបរិក្ខាអនាម័យផ្សេងៗ ផ្គួបផ្សំនឹងកង្វះទម្លាប់លាងសម្អាតដៃនឹងសាប៊ូឲ្យ បានត្រឹមត្រូវជាពិសេសក្រោយបន្ទោបង់ និងការទទួលទានទឹកមិនមានសុវត្ថិភាពក្នុងគ្រួសារ ត្រូវបាន អ្នកជំនាញសុខភាពវាយតម្លៃថាជាដើមហេតុចម្បងនៃបញ្ហាទាំងនេះ ។

មកដល់ឆ្នាំ២០១៩ កម្ពុជាសម្រេចបានអត្រាគ្របដណ្ដប់សេវាទឹកស្អាត និងអនាម័យជាមូល ដ្ឋាននៅជនបទប្រមាណ ៧៥% ដែលជាការរីកចម្រើនគួរឲ្យអបអរសាទរសារទរ ទោះជាយ៉ាងនេះក្តី ក្រសួងអភិវឌ្ឍន៍ជនបទនៅមានកិច្ចការជាច្រើនបន្ថែមទៀត ដើម្បីលើកទឹកចិត្តឲ្យគ្រប់ភាគីពាក់ព័ន្ធបន្តរួមសហការគ្នាដើម្បីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុង ជាពិសេសនៅតំបន់ជនបទ សំដៅសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាពវិស័យអនាម័យ កម្ពុជាជាប្រទេសគ្មានការបន្ទោបង់ពាសវាលពាសកាល ។

លោកឃ្លោក នួយ បាន មាន ប្រសាសន៍ ថា ការផ្លាស់ប្តូរឥរិយាបថប្រតិបត្តិអនាម័យ របស់ប្រជាពលរដ្ឋនៅសហគមន៍ គឺជាកត្តាគន្លឹះ ដើម្បីសម្រេចបានការបញ្ចប់ការបន្ទោរបង់​ពាស់​វាលពាស់កាលសម្រាប់ភូមិ ឃុំ សង្កាត់ ស្រុក ក្រុង  ខេត្ត ដែលការងារនេះទាមទារឲ្យមានកិច្ចសហការរួមគ្នារវាងក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការដៃគូ និងតួអង្គពាក់ព័ន្ធដទៃទៀត ជាពិសេសការចូលរួមផ្ទាល់ពីសហគមន៍មូលដ្ឋាន ។

លោកបានបន្តទៀតថា ៖គោលការណ៍ណែនាំនេះ គឺជាឧបករណ៍គតិយុត្តិមួយជួយគាំទ្របច្ចេកទេសដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងតួអង្គពាក់ព័ន្ធ ដើម្បីជួយពន្លឿនការផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាល ពាសកាលដែលសហគមន៍មូលដ្ឋាន ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូ និងរដ្ឋបាលថ្នាក់ក្រោមជាតិខិតខំ សម្រេចបាន ។

ក្នុងនាមលោកជារដ្ឋបាលខេត្តសូមលើកទឹកចិត្តដល់ប្រតិបត្តិករទាំងអស់រួមមាននាយកដ្ឋានជំនាញនៃក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូ រដ្ឋបាលថ្នាក់ក្រោមជាតិ តួរអង្គពាក់ព័ន្ធដទៃទៀត និងសហគមន៍មូលដ្ឋានចូលរួមអនុវត្តគោលការណ៍ណែនាំនេះឲ្យមានប្រសិទ្ធភាព៕

Written by 

Related posts

Leave a Comment