ល្អនឹងគ្នាសុខៗ៖ Trump ព្រមានដាក់ទណ្ឌកម្មរុស្ស៊ី ធ្វើឲ្យពិភពលោកស្រឡាំងកាំង

ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​និងកំពុង​​រិះគន់​យ៉ាង​ចាស់ដៃ​ទៅ​កាន់​សមភាគី​អ៊ុយក្រែន។  ឥឡូវនេះស្រាប់តែលោក បានចេញការព្រមានដល់ប្រទេសរុស្ស៊ីវិញម្តង ខណដែលលោក ព្រមានថា​នឹង​បង្កើន​សម្ពាធទណ្ឌកម្មលើរុស្ស៊ី​ រហូត​ដល់​បទ​ឈប់​បាញ់​​សម្រេច។

លោក Trump បានយកប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃសុក្រដើម្បីថ្លែងថា លោកកំពុង ពិចារណាលើវិស័យពន្ធគយនិងការដាក់ទណ្ឌកម្មទ្រង់ទ្រាយធំលើវិស័យធនាគារសម្រាប់រុស្ស៊ី។ ប៉ុន្តែលោក​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​ទេ។  

ទោះ​ជា​យ៉ាង​ណា លោក​កំពុង​ជំរុញ​ភាគី​ទាំង​សង​ខាង​ឲ្យ​ចូល​តុ​ចរចាឲ្យបានឆាប់រហ័សបំផុត។ លោក Trump បានប្រាប់អ្នកសារព័ត៌មានថា វាអាចជា ការដោះស្រាយកាន់តែងាយស្រួលជាមួយរុស្ស៊ី ទាក់ទងនឹងការដោះស្រាយកិច្ចព្រមព្រៀងចុងក្រោយមួយ ពីព្រោះរុស្ស៊ីមាន សន្លឹកបៀទាំងអស់ ហើយអ៊ុយក្រែនមិនមាននោះទេ។

លោកថា រឿង​មួយ​ដែល​អ៊ុយក្រែន​មាន​គឺ​ការ​ដោះស្រាយ​រ៉ែ​ដ៏​មាន​សក្តានុពល​ជាមួយ​អាមេរិក។ ការរៀបចំកំពុងត្រូវបានធ្វើឡើងសម្រាប់ការចរចានៅប្រទេសអារ៉ាប៊ីសាអូឌីតនៅសប្តាហ៍ក្រោយ។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែន លោក Heorhii Tykhyi បាននិយាយកាលពីថ្ងៃសុក្រថា នេះជាការពិតណាស់ ការអភិវឌ្ឍន៍ផែនការគឺបានស្វាគមន៍យ៉ាងខ្លាំង ដែលយើងមានផែនការប្រជុំនេះ។ ហើយយើងសង្ឃឹមយ៉ាងមុតមាំថា វានឹងធ្វើឡើងក្នុងលក្ខណៈស្ថាបនា ហើយយើងនឹងអាចសម្រេចបានលទ្ធផលល្អខ្លះៗនាពេលនោះ។ លោក​បាន​បន្ថែម​ថា ភាគី​អ៊ុយក្រែន​ចង់​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​នេះ តាម​គ្រប់​មធ្យោបាយ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment