អ្នកចាំទី វីរ: ដារ៉ា របស់ព្រះខ័នរាជស្វាយរៀង កំពុងកាន់កាប់តំណែងអ្នកចាំទីរក្សាសំណាញ់ទី Clean Sheets បានច្រើនជាងគេ ចំនួន ១១លើក ក្រោយចប់សប្តាហ៍ទី២៤ ជុំទី២ នៃពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាល២០២៤-២៥ ។
ចំណែកអ្នកចាំទី យី ប៊ុនហេង របស់អង្គរថាយហ្គឺរ រក្សា Clean Sheet បាន ៩លើក ខណៈអ្នកចាំទី រ៉េត លីហេង របស់ណាហ្គា និង កែវ សុខសិលា របស់វិសាខា រក្សា Clean Sheet បាន ៥លើកដូចគ្នា៕
