ក្រសួងការពារជាតិអាល្លឺម៉ង់ ប្រកាសអស់​សព្វាវុធ​ឲ្យអ៊ុយក្រែនហើយ

អាល្លឺម៉ង់បានឈានដល់ដែនកំណត់នៃសមត្ថភាពរបស់ខ្លួនក្នុងការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែនដោយអាវុធបានអស់ពីឃ្លាំងBundeswehrហើយ ហើយមិនអាចមានលទ្ធភាពផ្តល់ឲ្យអ៊ុយក្រែនបន្តទៀតទេ។ នេះបើយោងតាមលោក Michael Stempfle អ្នកនាំពាក្យផ្លូវការរបស់ក្រសួងការពារជាតិអាល្លឺម៉ង់។

ក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធ លោក Stempfle ត្រូវបានសួរអំពីការផ្ទេរបន្ថែមនៃប្រព័ន្ធ Patriot និងអាវុធផ្សេងទៀតពីឃ្លាំងអាវុធអាល្លឺម៉ង់ទៅកាន់អ៊ុយក្រែន។ លោក​បាន​បញ្ជាក់​ថា ខណៈ​ដែល​ទីក្រុង​ប៊ែរឡាំង​បាន​ផ្តល់​ប្រព័ន្ធ​ជា​ច្រើន​ដល់​អ៊ុយក្រែន​រួច​ហើយ ហើយជាធម្មតាវាមានដែនកំណត់​​ចំពោះ​បញ្ហា​នេះ។ លោកបានសង្កត់ធ្ងន់ថា ទីក្រុងប៊ែរឡាំងក៏ត្រូវការផងដែរ ដើម្បីពង្រឹងសមត្ថភាពការពារជាតិផ្ទាល់ខ្លួន និងធ្វើឱ្យប្រាកដថា សម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួន មានទីតាំងរឹងមាំល្អ។ លោក​បាន​បន្ត​ថា ដំណើរ​ការ​ធានា​ការ​ការពារ​ផ្ទាល់​របស់​អាល្លឺម៉ង់​គឺ “ដំណើរការ​ស្រប​នឹង​ការ​គាំទ្រ​អ៊ុយក្រែន”។

អាល្លឺម៉ង់គឺជាអ្នកគាំទ្រដ៏សំខាន់បំផុតរបស់គៀវ ចាប់តាំងពីមានការកើនឡើងនៃជម្លោះអ៊ុយក្រែនក្នុងឆ្នាំ ២០២២ ហើយបានផ្តល់ជំនួយផ្នែកយោធា និងហិរញ្ញវត្ថុយ៉ាងច្រើនដល់ប្រទេសនេះ រហូតដល់ចំនួន ៤៤ពាន់លានអឺរ៉ូ (៤៧ ពាន់លានដុល្លារ) នេះបើយោងតាមរដ្ឋាភិបាលអាល្លឺម៉ង់។ ជំនួយនេះរួមមានរថក្រោះ Leopard, រ៉ុក្កែតប្រឆាំងរថក្រោះ Panzerfaust 3, កាំជ្រួចប្រឆាំងយន្តហោះ Stinger និងរថពាសដែកប្រឆាំងយន្តហោះ Gepard ។

ខណៈពេលដែលវាមិនច្បាស់ថាការលាតត្រដាងនៃការអស់អាវុធរបស់ Stempfle នឹងមានន័យយ៉ាងណាសម្រាប់ការផ្តល់ជំនួយយោធារបស់អាល្លឺម៉ង់ទៅក្រុងគៀវនាពេលអនាគតនោះ គឺចំពេលដែលក្រុងគៀវបាន និងកំពុងប្រឈមមុខនឹងការលំបាកបន្ថែមនៅលើសមរភូមិ បន្ទាប់ពី Trump ត្រូវបានគេរាយការណ៍ថាបានកាត់ផ្តាច់ការគាំទ្ររបស់វ៉ាស៊ីនតោនផងដែរ។ ទន្ទឹមនោះស្ថាប័នជាច្រើនរបស់សហរដ្ឋអាមេរិកបានអះអាងថា លោក Trump បានបញ្ជាឱ្យការដឹកជញ្ជូនសព្វាវុធទាំងអស់ទៅកាន់ទីក្រុងគៀវត្រូវផ្អាក បន្ទាប់ពីមានជម្លោះជាសាធារណៈជាមួយមេដឹកនាំអ៊ុយក្រែនលោក Vladimir Zelensky កាលពីសប្តាហ៍មុន។ ការផ្អាកនេះ ត្រូវបានគេរាយការណ៍ថា រួមមានអាវុធសំខាន់ៗ ដូចជារថក្រោះប្រយុទ្ធ មីស៊ីលរយៈចម្ងាយឆ្ងាយ និងប្រព័ន្ធការពារអាកាស។ វ៉ាស៊ីនតោនក៏បញ្ជាឲ្យបញ្ឈប់ការចែករំលែកព័ត៌មានសម្ងាត់ទាំងអស់ជាមួយក្រុងកៀវផងដែរ។ នេះបើយោងតាមនាយក CIA លោក John Ratcliffe ។ 

លោក Zelensky បានសម្តែងការព្រួយបារម្ភចំពោះការព្យួរជំនួយយោធាបរទេស ដោយបញ្ជាក់ថា សមត្ថភាពរបស់អ៊ុយក្រែនក្នុងការទ្រទ្រង់ការការពាររបស់ខ្លួនដោយគ្មានការគាំទ្រពីខាងក្រៅដែលត្រូវបានកំណត់នោះទេ។

ចំណែករុស្ស៊ីក៏​បាន​រិះគន់​ឥតឈប់ឈរ​ចំពោះ​ជំនួយ​យោធា​លោកខាងលិច​ដល់​អ៊ុយក្រែន ដោយ​លើក​ហេតុផល​ថា​វា​អូសបន្លាយ​ជម្លោះ​ដោយ​មិន​កែប្រែ​លទ្ធផល​។ មន្ត្រីរបស់ទីក្រុងមូស្គូបានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថា ការគាំទ្របែបនេះគ្រាន់តែបង្កើនភាពតានតឹង និងរារាំងការរំពឹងទុកសម្រាប់ដំណោះស្រាយដោយសន្តិវិធី៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment