ថ្លែងក្នុងសន្និសីទសារព័ត៌មាន មុនជួបព្រះខ័នរាជស្វាយរៀង ក្នុងជើងទី១ វគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់ AFC Challenge League 2024/2025 នៅពហុកីឡដ្ឋានជាតិមរតកតេជោ នារាត្រីថ្ងៃទី០៦ ខែមីនាស្អែក លោក Ono Hiroki គ្រូបង្វឹកក្រុម Shan United បញ្ជាក់ថា លោកបានដឹងពីកីឡាករចំណូលថ្មីរបស់ព្រះខ័នរាជស្វាយរៀង ដូចជាកីឡាករពាក់អាវលេខ៩៨ ដែលគាត់បានបង្ហាញពីគុណភាពប្រមាណ ៤៥នាទី កាលពីសប្ដាហ៍មុន ។ គាត់បានបង្ហាញជាកីឡាករកំពូលក្នុងតំបន់ ហើយកីឡាករបរទេសម្នាក់ទៀត ក៏ល្អដែរ ។
ក្រៅពីនេះលោកក៏បានប្រាប់កូនក្រុម ពិសេសខ្សែការពារ ត្រូវផ្ដោតសំខាន់លើកីឡាករស្វាយរៀង មិនត្រឹមតែកីឡាករបរទេសទេ តែកីឡាករខ្មែរ ក៏ល្អដូចគ្នា ដូចជា ស៊ីដាន និង រតនៈ សុទ្ធតែជាកីឡាករមានគុណភាព ។ ខ្ញុំដឹងថា លំបាកតែពួកយើងនឹងព្យាយាមធ្វើឲ្យបានល្អ និងអស់ពីលទ្ធភាព៕
