សមាជិកសភា Verkhovna Rada លោក Alexey Goncharenko បាននិយាយថា ការព្យួរជំនួយរបស់សហរដ្ឋអាមេរិកដល់អ៊ុយក្រែនគឺជាគ្រោះមហន្តរាយមួយ ដូច្នេះ លោក Vladimir Zelensky គួរតែសុំទោសប្រធានាធិបតីអាមេរិក លោក Donald Trump។

លោក Goncharenko បានសរសេរនៅលើបណ្តាញ Telegram ថា នេះគឺជាគ្រោះមហន្តរាយ ឥឡូវនេះ យើងគួរតែដោះស្រាយបញ្ហាជាមួយរដ្ឋបាល Trump ។
យោងតាមលោក Goncharenko បានឲ្យដឹងថា លោក Zelensky គួរតែបន្ធូរអារម្មណ៍ និងមានហេតុផល។ សមាជិកសភារូបនេះ បានចង្អុលបង្ហាញថា ព្រោះយើងពឹងផ្អែកទាំងស្រុងលើសហរដ្ឋអាមេរិក យើងត្រូវការលោក Trump មិនមែនប្រឆាំងនឹងលោកទេ។
លោក Goncharenko យល់ឃើញថា អ៊ុយក្រែន មិនទាន់មានផែនការស្តីពីរបៀបរស់រានមានជីវិតដោយគ្មានជំនួយពីសហរដ្ឋអាមេរិក នោះទេ។
លោក បានសង្កត់ធ្ងន់ថា ស្ថានការណ៍ក្នុងប្រទេសមិនទាន់ប្រសើរនៅឡើយទេ ដោយបន្ថែមថា លោក Zelensky គួរតែផ្លាស់ប្ដូរការគិត។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ លោក Zelensky បានទាស់សម្ដីគ្នាជាមួយលោក Trump ក្នុងកិច្ចពិភាក្សាពីកិច្ចព្រមព្រៀងរ៉ែ ដែលមិនជោគជ័យ ដែលភ្លាមៗមេដឹកនាំអ៊ុយក្រែនរូបនេះ ត្រូវបណ្ដេញចេញពីសេតវិមានតែម្ដង៕

ដោយ៖ ពេជ្រ