ការស្ទង់មតិរបស់សភាពាណិជ្ជកម្មអាមេរិកបង្ហាញថា សហគ្រាសបរទេសមានឆន្ទៈបណ្តាក់ទុនបន្ថែមនៅប្រទេសចិន

តាមការផ្សាយដំណឹងនៃវេបសាយកាសែត « South China Morning Post»បានឱ្យដឹងថា របាយការណ៍ស្ទង់មតិមួយរបស់សភាពាណិជ្ជកម្មអាមេរិកប្រចាំនៅតំបន់ភាគខាងត្បូងរបស់ប្រទេសចិនបានបង្ហាញថា សហគ្រាសបរទេសដែលធ្វើអាជីវកម្មនៅចិន ក្នុងនោះបូករួមទាំងសហគ្រាសអាមេរិកផងដែរ មានគោលបំណងពង្រីកអាជីវកម្មរបស់ខ្លួននៅប្រទេសចិនក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ហើយនឹងប្រើប្រាស់ប្រាក់ចំណេញកាន់តែច្រើនសម្រាប់ការបណ្តាក់ទុនបន្ថែមទៀត ។

លទ្ធផលនៃការស្ទង់មតិបានបង្ហាញថា សហគ្រាសដែលចូលរួមការផ្តល់បទសម្ភាសន៍បានថ្លែងថា នឹងប្រើប្រាស់ប្រាក់ចំណេញចំនួន១៤៥៩០លានដុល្លារអាមេរិកដែលរកបាននៅប្រទេសចិន សម្រាប់ការបណ្តាក់ទុនបន្ថែមទៀតក្នុងរយៈពេលពី៣ ដល់៥ឆ្នាំខាងមុខ ដើម្បីពង្រីកអាជីវកម្មនិងកូតាក្នុងទីផ្សារចិន ។ តួលេខនេះ បានកើនឡើង៣៣,១៨ភាគរយបើប្រៀបធៀបនឹងតួលេខនៃការស្ទង់មតិលើកមុន ។ សហគ្រាសអាមេរិកដែលចូលរួមការផ្តល់បទសម្ភាសន៍ចំនួន៥៧ភាគរយបានបញ្ជាក់ថា បានបណ្តាក់ទុនបន្ថែមនៅប្រទេសចិនកាលពីឆ្នាំមុន ហើយទំហំបណ្តាក់ទុនស្មើគ្នានឹងឆ្នាំ២០២៣ ។ សហគ្រាសអាមេរិកចំនួនជិត៩០ភាគរយបានបញ្ជាក់ថា នៅឆ្នាំមុន ទទួលបានកម្រៃនៅប្រទេសចិន ។ ការស្ទង់មតិសម្គាល់ឃើញថា ការកើនឡើងយ៉ាងខ្លាំងនៃទំហំទឹកប្រាក់សម្រាប់បណ្តាក់ទុនបន្ថែម បានបង្ហាញថា សហគ្រាសបរទេសមានជំនឿចិត្តឡើងវិញចំពោះសក្តានុពលនៃទីផ្សារចិន ៕

Written by 

Related posts

Leave a Comment