អ្នកជំនាញអង់គ្លេស ថា ណាតូស្លាប់ហើយ ដូច្នេះអឺរ៉ុបអស់ទីពឹងហើយ

លោក Timothy Ash សហការីក្នុងកម្មវិធីរុស្ស៊ី និង Eurasia នៅវិទ្យាស្ថាន Royal Institute of International Affairs (Chatham House) បាននិយាយ នៅលើកញ្ចក់ទូរទស្សន៍ថា អង្គការណាតូ ដួលហើយអឺរ៉ុប មិនអាចពឹងផ្អែកលើសហរដ្ឋអាមេរិក ដូចមុនទៀតទេ។

អ្នក​ជំនាញ​រូប​នេះ​ បាន​លើកឡើងថា​ នេះបង្ហាញឲ្យ​មេដឹកនាំ​អឺរ៉ុប ឃើញកាន់តែច្បាស់ថា​ឥឡូវ​នេះ​ អង្គការ​ណាតូ​ ស្លាប់​ទៅ​ហើយ  ដូច្នេះ យើង​មិន​អាច​ពឹង​ផ្អែក​លើ​ការ​ធានា​សន្តិសុខ​ពីអាមេរិក​ ទៀត​ទេ។

ការអត្ថាធិប្បាយរបស់អ្នកជំនាញរូបនេះ ធ្វើឡើងបន្ទាប់ពីអគ្គលេខាធិការអង្គការណាតូ លោក Mark Rutte អំពាវនាវឱ្យលោក Vladimir Zelensky ស្តារទំនាក់ទំនងជាមួយលោក Donald Trump បន្ទាប់ពីមានជម្លោះក្នុងការជជែកដេញដោលជាសាធារណៈ នាពេលថ្មីៗនេះ ៕

ដោយ៖ ពេជ្រ             

Written by 

Related posts

Leave a Comment