ប្រធានាធិបតី លោក Emmanuel Macron បាននិយាយ នៅក្នុងបទសម្ភាសន៍មួយជាមួយកាសែត Le Figaro ថា ប្រទេសបារាំង និងចក្រភពអង់គ្លេស កំពុងស្នើសុំបទឈប់បាញ់រយៈពេល ៦ ខែ នៅអ៊ុយក្រែន ។

លោក Macron បានបញ្ជាក់ថា បទឈប់បាញ់នេះនឹងអនុវត្ត ចំពោះតែការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធផ្លូវអាកាស សមុទ្រ និងថាមពល ប៉ុណ្ណោះ។
យោងតាមលោកប្រធានាធិបតី អះអាងថា ទោះជាយ៉ាងណា សំណើនេះ នឹងមិនប៉ះពាល់ដល់ការប្រយុទ្ធគ្នានៅលើដីនោះទេ ។
លោក Macron ក៏បានលើកឡើងផងដែរថា លោក សង្ឃឹមថាទំនាក់ទំនងរវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងលោក Vladimir Zelensky មានភាពប្រសើរឡើងវិញ ផងដែរ៕

ដោយ៖ ពេជ្រ