ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយចក្រភពអង់គ្លេសកាលពីថ្ងៃអាទិត្យថា អ៊ុយក្រែនត្រៀមខ្លួនជាស្រេចដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែជាមួយសហរដ្ឋអាមេរិក។ លោកថា កិច្ចព្រមព្រៀងដែលមាននៅលើតុនឹងត្រូវបានចុះហត្ថលេខាប្រសិនបើភាគីត្រៀមខ្លួនជាស្រេច។ លោកបាននិយាយបែបនោះនៅពេលជួបជាមួយប្រព័ន្ធផ្សព្វផ្សាយចក្រភពអង់គ្លេសមួយចំនួនបន្ទាប់ពីកិច្ចប្រជុំកំពូលនៅទីក្រុងឡុងដ៍។

លោក Volodymyr Zelensky មានជំនឿថាគាត់នឹងអាចជួយសង្គ្រោះទំនាក់ទំនងរបស់គាត់ជាមួយប្រធានាធិបតីអាមេរិក Donald Trump បាន បន្ទាប់ពីកិច្ចប្រជុំផ្ទុះរបស់ពួកគេនៅក្នុងការិយាល័យរាងពងក្រពើ។ ប៉ុន្តែលោកថា ការពិភាក្សានឹងត្រូវការដើម្បីបន្តក្នុងទម្រង់ផ្សេងវិញ។
ប្រធានាធិបតីអ៊ុយក្រែនក៏បានប្រាប់អ្នកសារព័ត៌មានថា លោកបាននិងកំពុងធ្វើការដើម្បីរៀបចំសម្រាប់បញ្ហាប្រឈមដែលអាចកើតឡើងនៅពេលដែលអាមេរិកលែងផ្តល់ជំនួយ ប៉ុន្តែលោកជឿថា អាមេរិកមិនធ្វើបែបនោះទេ ព្រោះការធ្វើដូច្នេះនឹងផ្តល់ផលចំណេញដល់លោក ពូទីន។
លោក Zelensky បានលើកទ្បើងថា លោកបានត្រៀមខ្លួនរួចរាល់ហើយដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែជាមួយសហរដ្ឋអាមេរិក ហើយថាគាត់ជឿថាសហរដ្ឋអាមេរិកក៏នឹងត្រៀមខ្លួនផងដែរ៕

ដោយ៖ ពេជ្រ