ការស្ទង់មតិរបស់បណ្តាញ CGTN៖ សហរដ្ឋអាមេរិកប្រើប្រាស់បញ្ហាពន្ធគយដើម្បីគំរាមកំហែងប្រទេសដទៃ អ្នកផ្តល់បទសម្ភាសន៍ជុំវិញពិភពលោករិះគន់ចំពោះអនុត្តរភាពរបស់សហរដ្ឋអាមេរិក

គោលនយោបាយ”តម្កល់សហរដ្ឋអាមេរិកជាចម្បង”បាននិងកំពុងវិវត្តទៅជាទង្វើអនុត្តរភាពខាងពន្ធគយកាន់តែខ្លាំងឡើងៗ។ ករណីដែលរដ្ឋាភិបាលអាមេរិកអាណត្តិថ្មីបានគំរាមកំហែងម៉ិកស៊ិកឱ្យយកពន្ធគយបន្ថែមលើទំនិញនាំចូលពីចិន ដើម្បីធ្វើឱ្យសហរដ្ឋ អាមេរិកលើកលែងពន្ធគយសម្រាប់ម៉ិកស៊ិក ដែលបានទទួលការចាប់អារម្មណ៍ជាបន្តបន្ទាប់ពីសំណាក់មតិសាធារណៈអន្តរជាតិ។

ការស្ទង់មតិចំពោះអ្នកលេងអ៊ីនធឺណិតនៅជុំវិញពិភពលោកដែលធ្វើឡើងដោយបណ្តាញCGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍បានថ្កោលទោសយ៉ាងខ្លាំងចំពោះការគំរាមកំហែងនិងបង្ខិតបង្ខំរបស់អាមេរិកចំពោះប្រទេសម៉ិកស៊ិកឱ្យយកពន្ធបន្ថែមលើទំនិញចិន ហើយព្រួយបារម្ភថា វានឹងប៉ះពាល់ដល់សណ្តាប់ធ្នាប់ពាណិជ្ជកម្មពិភពលោក។

ក្នុងការស្ទង់មតិ មានអ្នកផ្តល់បទសម្ភាសន៍ចំនួន ៧០,៤%បានសម្គាល់ឃើញថា ការដែលម៉ិកស៊ិកគ្រោងនឹងយកពន្ធគយបន្ថែមលើប្រទេសចិនគឺដោយសារតែការដាក់សម្ពាធខាងពន្ធគយពីសហរដ្ឋអាមេរិក។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៧៦,៤% បានសម្ដែងការព្រួយបារម្ភថា ប្រសិនបើម៉ិកស៊ិកយកពន្ធគយបន្ថែមលើប្រទេសផ្សេងទៀតក្រោមសម្ពាធពីសហរដ្ឋអាមេរិក វានឹងជះឥទ្ធិពលអវិជ្ជមាននៅក្នុងសហគមន៍អន្តរជាតិ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៧៣% បានរិះគន់សហរដ្ឋអាមេរិកដែលយកពន្ធគយដើម្បីធ្វើការគំរាមកំហែងនិងបង្ខិតបង្ខំខាងសេដ្ឋកិច្ចទៅលើប្រទេសដទៃ ដែលនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់ពាណិជ្ជកម្មនិងស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្ម។

សូមបញ្ជាក់ថា ការស្ទង់មតិលើកនេះបានធ្វើឡើងលើវេទិកាជាភាសាអង់គ្លេស អេស្បាញ អារ៉ាប់ បារាំង និងរុស្ស៊ី របស់បណ្តាញ CGTN ក្នុងរយៈពេល ២៤ ម៉ោង មានអ្នកនិយមលេងអ៊ីនធឺណិតបរទេសសរុបចំនួន ៦៦០៣ នាក់បានចូលរួមការស្ទង់មតិ និងបង្ហាញមតិយោបល់របស់ខ្លួន៕

Written by 

Related posts

Leave a Comment