នាយករដ្ឋមន្ត្រីថៃមកកាន់ច្រកព្រំដែនខ្លងលឹក ប៉ោយប៉ែត ដើម្បីត្រួតពិនិត្យការបង្រ្កាបករណីឆបោកតាមប្រព័ន្ធទូរស័ព្ទនិងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត

បន្ទាយមានជ័យ ៖ នាយករដ្ឋមន្ត្រីថៃលោកស្រី ភែតងតាន ស៊ីណាវ៉ាត្រា ( Paetongtarn Shinawatra ) បានទៅធ្វើទស្សនកិច្ចនៅខេត្តស្រះកែវ នៅ ថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីធ្វើជាប្រធានកិច្ចប្រជុំស្តីពីកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំងនឹងការបោកប្រាស់តាមមជ្ឈមណ្ឌលទូរស័ព្ទ និងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។ នេះបើតាមការផ្សាយរបស់សារព័ត៌មានថៃ The Bangkok Post ក៏ដូចជា The Nation នៅថ្ងៃទី២៨ខែកុម្ភ: ឆ្នាំ២០២៥ ។

តាមកាសែតថៃឲ្យដឹងថាលោកស្រីនាយករដ្ឋមន្ត្រី មក តាម ដាន ប្រតិបត្តិការ បន្ទាប់ ពី ឧបនាយក រដ្ឋមន្ត្រី ភូមថាំ វេចឆាយ៉ាឆៃ ( លោក Phumtham Wechayachai WecWechayachaiនឧបនាយករដ្ឋមន្ត្រី រដ្ឋ មន្ត្រី ក្រសួង ការពារ ជាតិ ធ្លាប់ បាន ទៅ ពិនិត្យ តំបន់ នោះ កាល ពី ខែ មុន ដើម្បី ពិនិត្យ បញ្ហា។

លោកស្រីបានថ្លែងថា ការបោកប្រាស់តាមមជ្ឈមណ្ឌលហៅទូរស័ព្ទនៅតែជាបញ្ហាចម្បងនៅក្នុងប្រទេសថៃ ហើយបានសម្តែងការដឹងគុណចំពោះអ្នកពាក់ព័ន្ធទាំងអស់ រួមទាំងកងកម្លាំងសន្តិសុខ និងប៉ូលីសផងដែរ សម្រាប់ការឆ្លើយតបយ៉ាងឆាប់រហ័សរបស់ពួកគេ និង ការដោះស្រាយបញ្ហាប្រឈមភ្លាមៗប្រកបដោយប្រសិទ្ធភាព។

លោក ស្រីនាយក រដ្ឋមន្ត្រី ក៏បាន ទទួល របាយការណ៍ សង្ខេប ពី អភិបាល ខេត្ត ស្រះកែវ អំពី កិច្ច ខិតខំ ប្រឹងប្រែង បង្ក្រាប បទល្មើស អ៊ីនធឺណិត ជា រួមពីអាជ្ញាធរ បាន ចាត់ វិធានការ បិទ បង្គោល សញ្ញា ចល័ត នៅ តាម តំបន់ ព្រំដែន ដែល គ្រប ដណ្តប់ ពី ស្រុក ចំនួន៤ ចាប់ ពី ស្រុក តាប្រាយ៉ា គោកស៊ូងនិង អារញ្ញប្រាថេត ដល់ខ្លងហាតខេត្តស្រះកែវ (ទល់មុខស្រុកស្វាយចេក ស្រុកអូរជ្រៅ ក្រុងប៉ោយប៉ែត ស្រុកម៉ាឡៃ នៃខេត្តបន្ទាមានជ័យនិងស្រុកសំពៅលូនខេត្តបាត់ដំបង ក្នុងចំណោមប្រវែង១១៨បង្គោលគីឡូម៉ែត្រ  ក្នុងតំបន់ឃុំ៧០ ដែលមានការ អនុញ្ញាត ។

លោកស្រីនាយក រដ្ឋមន្ត្រី ក៏បានណែនាំ ឲ្យពង្រឹង ការ បង្ក្រាប ឧកឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតនេះនិងភាពងាយស្រួលរួមជាមួយនឹងសុវត្ថិភាពក្នុងការខិតខំ ប្រឹងប្រែងប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ។

សូមរំលឹកផងដែរថា លោកស្រីនាយករដ្ឋមន្ត្រីស្រេតថា ថាវីស៊ីន  ក៏បានអញ្ជើញមកទស្សនកិច្ចនៅខេត្តស្រះកែវ និងច្រកព្រំដែនអន្តរជាតិខ្លងលឹក-ប៉ោយប៉ែតនេះដែរ ៕

Written by 

Related posts

Leave a Comment