ក្រសួងការបរទេសអាមេរិក បានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា គណៈប្រតិភូរុស្ស៊ី និងសហរដ្ឋអាមេរិក កំពុងធ្វើការពិភាក្សាក្នុងន័យស្ថាបនានៅទីក្រុងអ៊ីស្តង់ប៊ុល កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ដោយគូសបញ្ជាក់ពីជំហានដំបូងឆ្ពោះទៅរកស្ថេរភាពការងារនៃបេសកកម្មការទូត។

យោងតាមរបាយការណ៍ បានឲ្យដឹងថា ភាគីអាមេរិក ក៏បង្ហាញពីការព្រួយបារម្ភទាក់ទងនឹងការទទួលសេវាធនាគារ និងកិច្ចសន្យា ក៏ដូចជាតម្រូវការដើម្បីធានាកម្រិតបុគ្គលិកប្រកបដោយស្ថិរភាព និងនិរន្តរភាពនៅស្ថានទូតអាមេរិក នៅទីក្រុងមូស្គូ ក្នុងអំឡុងកិច្ចពិភាក្សា។
សេចក្តីថ្លែងការណ៍ដដែល បន្ថែមថា តាមរយៈការពិភាក្សាក្នុងន័យស្ថាបនា ភាគីទាំង ២ បានកំណត់ជំហានដំបូងជាក់ស្តែង ដើម្បីធ្វើឱ្យមានស្ថេរភាពប្រតិបត្តិការបេសកកម្មទ្វេភាគី នៅក្នុងតំបន់ទាំងនេះ ។
ទន្ទឹមនោះ ភាគីទាំង ២ បានឯកភាពរៀបចំកិច្ចប្រជុំតាមដានលើបញ្ហាទាំងនេះក្នុងពេលដ៏ខ្លីខាងមុខ ដោយកាលបរិច្ឆេទ ទីតាំង និងតំណាង នឹងត្រូវកំណត់នៅពេលក្រោយ។
ក្រសួងការបរទេសអាមេរិក បានបញ្ជាក់ថា កិច្ចប្រជុំ កាលពីថ្ងៃព្រហស្បតិ៍ ត្រូវធ្វើឡើងនៅក្នុងការបន្តទំនាក់ទំនងរវាងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio និងរដ្ឋមន្ត្រីការបរទេស លោក Sergey Lavrov ។
គណៈប្រតិភូអាមេរិកដឹកនាំដោយ លោក Sonata Coulter រួមមានឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី និងអឺរ៉ុបកណ្តាល ហើយគណៈប្រតិភូរុស្ស៊ីដឹកនាំដោយក្រសួងការបរទេសអាត្លង់ទិកខាងជើង គឺប្រធានអគ្គរដ្ឋទូត លោក Alexander Darchiyev ៕

ដោយ៖ ពេជ្រ