ក្រុមភ្ញៀវភ្នំពេញក្រោន បានយកឈ្នះលើក្រុមម្ចាស់ផ្ទះណាហ្គាវើលដ៍ ដោយលទ្ធផល ៤-០ សម្រាប់ការប្រកួតវគ្គ៨ក្រុមចុងក្រោយជើងទី១នៃពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ ឆ្នាំ២០២៤/២៥ ថ្នាក់ជាតិ កាលពីម្សិលមិញ។
៤គ្រាប់របស់ក្រុមភ្ញៀវភ្នំពេញក្រោន រកបានដោយកីឡាករ Ofufu នាទីទី៤ កីឡាករ លឹម ពិសុទ្ធ នាទីទី៧១, ៨៩ និងកីឡាករ ដេវីត នាទីទី៩០+៤។ យ៉ាងណាមិញក្រុមទាំងពីរនឹងជួបគ្នាម្ដងទៀតនៅទឹកដីភ្នំពេញក្រោន ដើម្បីសម្រេចថា តើក្រុមណានឹងឡើងវគ្គបន្តពានខាងលើ៕
