Lionel Messi ត្រូវស្ថាប័ន MLS ​ដាក់ពិន័យពីបទ…​

កំពូលខ្សែប្រយុទ្ធសញ្ញាតិអាហ្សង់ទីន Lionel Messi ​ ត្រូវបានស្ថាប័នលីគកំពូលអាមេរិក Major League Soccer ​ដាក់ពិន័យជាទឹក​ប្រាក់​មិន​បាន​បង្ហាញ​ពីបទប្រើហិង្សានាពេលថ្មីៗ។ ​

សារព័ត៌មាន BBC បានរាយការណ៍ថា Messi បានប្រើប្រាស់ដៃទៅចាប់កសមាជិកក្រុមគ្រូបង្វឹកខាងគូប្រជែង New York City FC ដោយចេតនា ក្រោយពេលក្រុមរបស់គេ Inter Miami បញ្ចប់ក្នុងលទ្ធផលស្មើគ្នា ២-២ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងលីគ។

តាមរយៈកាយវិការដែលមិនអាចគ្រប់គ្រងខ្លួនឯងបាននេះ វាខុសទៅនឹងក្រមសីលធម៌របស់ MLS ដែលទាមទារដាក់ពិន័យឱ្យខានតែបាន ទៅអតីតម្ចាស់ពានបាល់មាស Ballon d’Or ៨សម័យកាលរូបនេះ៕

Written by 

Related posts

Leave a Comment