Trump ឲ្យអឺរ៉ុប ត្រៀមចិត្តត្រៀមកាយគាំពារអ៊ុយក្រែន បន្តពីអាមេរិក  

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយ នៅក្នុងការសន្ទនាជាមួយអ្នកសារព័ត៌មាននៅក្នុងការិយាល័យរបស់លោកថា បណ្តាប្រទេសអ៊ឺរ៉ុប នឹងទទួលបន្ទុកចម្បងក្នុងការជួយប្រទេសអ៊ុយក្រែន ខណដែលបច្ចុប្បន្នសហរដ្ឋអាមេរិក មិនបញ្ជូនអ្វីទៅទីក្រុងគៀវនោះទេ។

លោក Trump ត្រូវបានគេសួរថាតើលោក នឹងគាំទ្រអ៊ុយក្រែននាពេលអនាគតដែរ ឬទេ។ លោកប្រធានាធិបតី បានឆ្លើយថា ខ្ញុំគិតថាអឺរ៉ុប នឹងទទួលខុសត្រូវយ៉ាងធំធេងចំពោះរឿងនោះ ព្រោះបច្ចុប្បន្ន យើងមិនផ្តល់អ្វីដល់ពួកគេទេ ។

លោក​ បាន​បន្ថែម​ថា​ យើង​មាន​កិច្ច​ពិភាក្សា​ល្អ​ជាមួយ​រុស្ស៊ី យើង​មាន​កិច្ច​ពិភាក្សា​ល្អ​ជាមួយ​អ៊ុយក្រែន​ ដូចគ្នា ។

គួរបញ្ជាក់ថា ក្រោយ Trump ចូលកាន់តំណែងជាផ្លូវការមក លោក បានកាត់ផ្ដាច់នូវជំនួយមួយចំនួនធំ សម្រាប់អ៊ុយក្រែន ដោយគិតថាវាមិនមានប្រយោជន៍ដល់អាមេរិក ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment