ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវនាំយកសម្ភារថវិកាផ្តល់ជូនប្រជាពលរដ្ឋម្នាក់មានជីវភាពក្រលំបាក និងជំងឺប្រចាំកាយ

តាកែវ៖ ដោយក្ដីអាណិតអាសូរ និងមានសទ្ធាជ្រះថ្លា នៅរសៀលថ្ងៃ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានអញ្ជើញដឹកនាំក្រុមការងារ រួមជាមួយ លោក ឈួន ផាន់នី អភិបាលស្រុកទ្រាំង និងសហការី បាននាំយកអំណោយ និងថវិកា ផ្ដល់ជូន អ៊ុំស្រីម្នាក់ រស់នៅភូមិធ្នោះ ឃុំអង្គកែវ ស្រុកទ្រាំង ក្នុងខ្ទមតែម្នាក់ឯង និងមានជំងឺប្រចាំកាយ គ្មានថវិការព្យាបាលជំងឺ ព្រមទាំងជីវភាពកំពុងខ្វះខាតខ្លាំង (បានហូបដោយសារអ្នកជិតខាងជួយអោយបាយទឹករួចមួយពេលៗប៉ុណ្ណោះ) ។
អំណោយដែល លោកព្រះរាជអាជ្ញា នាំយកទៅផ្ដល់ជូនរួមមាន៖ អង្ករ ៥០គីឡូក្រាម, ត្រីខ២យួរ, មីម៉ាម៉ា២កេស, ទឹកក្រូច១កេស, ទឹកផ្លែឈើ១កេស, ទឹកបរិសុទ្ធ៣កេស, ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១កេស និងថវិកា ៥០០,០០០រៀល ។

ដោយឡែក អំណោយរបស់ លោក ឈួន ផាន់នី អភិបាលស្រុក និងជាប្រធានកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជាស្រុកទ្រាំង អង្ករ ២៥គីឡូក្រាម, ភេសជ្ជៈ១កេស, ទឹកបរិសុទ្ធ១កេស, មីម៉ាម៉ា១កេស, តង់១ ក្រម៉ា១ សារុង១ ភួយ១ ខ្នើយ១ កន្ទេល១ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ប្រេងឆា ៥លីត្រ និង ថវិកាសរុប ៣០០,០០០រៀល ផងដែរ៕ត្រាំកក់

Written by 

Related posts

Leave a Comment