កងរាជឣាវុធហត្ថខេត្តបញ្ជូនក្មេងទំនើង៩នាក់ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីកាន់កាប់ អាវុធ និង ជួញដូរគ្រឿងញៀន

បន្ទាយមានជ័យ៖ នៅវេលាម៉ោង០៣ និង៣០នាទី ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានចុះល្បាតរក្សាសន្តិសុខក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត លុះដល់ចំណុចអគារថ្មី ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បានប្រទះឃើញក្មេងទំនើងមួយក្រុមប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀន នៅក្នុងខ្ទមទីតាំងខាងលើ។ ភ្លាមៗនោះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានធ្វើការត្រួតពិនិត្យ ឆែកឆេរ ទីតាំងរកឃើញមានគ្រឿងញៀន ប្រភេទម៉ាទឹកកក ចំនួន១៧កូនថង់តូច និងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៩នាក់  ព្រមទាំងប្រមូលនូវវត្ថុតាងកាំបិតជាច្រើនដើម ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសួរនាំ និងបានធ្វើតេស្តទឹកនោមរកសារធាតុញៀនជនសង្ស័យខាងលើ ជាលទ្ធផលវិជ្ជមាន(+)។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានរក្សាទុក ជួញដូរ និងប្រេីប្រាស់គ្រងញៀនពិតប្រាកដមែន។ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ដោយ មានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Written by 

Related posts

Leave a Comment