ត្រាំ៖ ជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់ អាមេរិក ចង់ចូលពេលណាក៏បាន

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោក មិនទាន់ធ្វើការសម្រេចចិត្តចុងក្រោយថាតើត្រូវចូលរួមក្នុងការវាយប្រហារលើអ៊ីរ៉ង់ ឬយ៉ាងណានោះទេ។

លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានថា ខ្ញុំគិតទុករួចហើយថាគួរតែត្រូវធ្វើអ្វី។ ខ្ញុំចូលចិត្តសម្រេចចិត្តភ្លាម ធ្វើភ្លាម ។

លោក ត្រាំ បានបន្ថែមថា ការវាយប្រហារលើអ៊ីរ៉ង់ គឺអាចធ្វើទៅបាន។ យោងតាមព័ត៌មាន Axios មេដឹកនាំអាមេរិក កំពុងពិនិត្យមើលលទ្ធភាពនៃការចូលរួមប្រតិបត្តិការរបស់អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ និងការវាយប្រហារលើរោងចក្រនុយក្លេអ៊ែររបស់សាធារណរដ្ឋអ៊ីស្លាម។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ១៣ ខែមិថុនា អ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការ Rising Lion សំដៅប្រឆាំងនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ តិចជាង ២៤ ម៉ោងក្រោយមក អ៊ីរ៉ង់ បានបើកការវាយប្រហារសងសឹក។ ភាគីទាំង ២ សុទ្ធតែរាយការណ៍ពីអ្នកស្លាប់ និងរងរបួសដូចគ្នា៕

ដោយ៖ ពេជ្រ           

Written by 

Related posts

Leave a Comment