ខ្សែប្រយុទ្ធក្មេង Lamine Yamal របស់ក្រុម Barcelona បានលេចចេញនូវភាពមន្ទិលសង្ស័យសម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Copa del Rey ជើងទីមួយទល់នឹង Atletico Madrid នៅយប់នេះ។
Yamal មិនបានហ្វឹកហាត់ជាមួយមិត្តរួមក្រុមទេ កាលពីថ្ងៃចន្ទមុនការប្រកួត ប៉ុន្តែមិនទាន់ត្រូវបានគេកាត់ចេញពីការប្រកួតនៅឡើយទេ។ ខ្សែប្រយុទ្ធរបស់ Barcelona រូបនេះបានទទួលការប៉ះទង្គិចលើជើងខ្លាំង កាលលេងជាមួយ Las Palmas កាលពីចុងសប្តាហ៍មុន ហើយបានបង្ហាញស្រោមជើងមានឈាមបន្ទាប់ពីទទួលបានជ័យជម្នះ ២-០ ។
សារព័ត៌មាន Diario Sport បានរាយការណ៍ថា Lamine Yamal នឹងស្ថិតក្នុងក្រុមក្នុងថ្ងៃប្រកួត ប៉ុន្តែ Barca មិនចង់ឱ្យរូបគេហ្វឹកហាត់មុនការប្រកួតដើម្បីជាការធានានូវសុត្ថិភាព។ យ៉ាងណាមិញ Lamine នឹងត្រូវបានវាយតម្លៃ សិនថាអាចចូលលេងបានអត់៕
