Lamine Yamal អាចនឹងអវត្តមានពេល Barca ប៉ះ Atletico យប់នេះ

​ខ្សែប្រយុទ្ធក្មេង Lamine Yamal របស់ក្រុម Barcelona បានលេចចេញនូវភាពមន្ទិលសង្ស័យសម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Copa del Rey ជើងទីមួយទល់នឹង Atletico Madrid នៅ​យប់នេះ។

Yamal មិន​បាន​ហ្វឹកហាត់​ជាមួយ​មិត្ត​រួម​ក្រុម​ទេ កាលពី​ថ្ងៃ​ចន្ទ​មុន​ការ​ប្រកួត ប៉ុន្តែ​មិន​ទាន់​ត្រូវ​បាន​គេ​កាត់​ចេញ​ពី​ការ​ប្រកួត​នៅ​ឡើយ​ទេ។ ខ្សែប្រយុទ្ធរបស់ Barcelona រូបនេះបានទទួលការប៉ះទង្គិចលើជើងខ្លាំង កាលលេងជាមួយ Las Palmas កាលពីចុងសប្តាហ៍មុន ហើយបានបង្ហាញស្រោមជើង​មានឈាម​បន្ទាប់ពីទទួលបានជ័យជម្នះ ២-០ ​ ។

សារព័ត៌មាន Diario Sport បានរាយការណ៍​ថា​​ Lamine Yamal ​នឹង​ស្ថិត​ក្នុង​ក្រុម​ក្នុង​ថ្ងៃ​ប្រកួត ប៉ុន្តែ Barca មិន​ចង់​ឱ្យ​រូបគេ​ហ្វឹកហាត់​មុន​ការ​ប្រកួត​ដើម្បី​ជា​ការធានានូវសុត្ថិភាព​​។ យ៉ាងណាមិញ Lamine នឹងត្រូវបានវាយតម្លៃ សិនថាអាចចូលលេងបានអត់៕

Written by 

Related posts

Leave a Comment