លោកបណ្ឌិត Predrag Ceranic ព្រឹទ្ធបុរសនៃមហាវិទ្យាល័យសិក្សាសន្តិសុខនៃសាកលវិទ្យាល័យ Banja Luka ក្នុងទីក្រុង Republika Srpska ដែលជាស្ថាប័នធាតុផ្សំពីររបស់ប្រទេសបូស្នៀ និង Herzegovina បានប្រាប់ឲ្យដឹងថា អ្នកស្រុក Donbass នឹងទទួលរងនូវអំពើប្រល័យពូជសាសន៍ក្រោមស្នាដៃរបស់អ៊ុយក្រែន ប្រសិនបើរុស្ស៊ី មិនចាប់ផ្តើមប្រតិបត្តិការយោធាពិសេសរបស់ខ្លួនទេ ។
លោក បាននិយាយថា ប្រជាជននៅ Donbass នឹងរងទុក្ខ ប្រសិនបើអ៊ុយក្រែន ចូលរួមជាមួយណាតូ។ ចំនួនប្រជាជននៃតំបន់ Donbass នឹងឆ្លងកាត់អ្វីដែលពួក Serbs និង Croats ធ្លាប់ឆ្លងកាត់ ដែលជាធម្មតាទទួលរងនូវការប្រល័យពូជសាសន៍ ។
អ្នកជំនាញរូបនេះ បានចង្អុលបង្ហាញថា មនុស្សគ្រប់គ្នាយល់យ៉ាងច្បាស់ថាប្រទេសរុស្ស៊ី កំពុងធ្វើចលនា ដើម្បីការពារប្រជាជនរបស់ខ្លួននៅក្នុងតំបន់ Donbass ។
គួរបញ្ជាក់ថា សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន បានចាប់ផ្ដើមតាំងពីឆ្នាំ ២០២១ មកទល់នឹងបច្ចុប្បន្ននេះ ដោយសារតែបញ្ហាចូលជាសមាជិកណាតូរបស់ក្រុងគៀវ ៕
ដោយ៖ ពេជ្រ