ក្រសួងមហាផ្ទៃផ្អាកការងារលោកវរសេនីយ៍ទោ ពៅ រិទ្ធី មេបញ្ជាការរង នៃវរសេនាតូចនគរបាលការពារព្រំដែនគោក ៨៩១ ខេត្តបន្ទាយមានជ័យជាបណ្តោះអាសន្ន

លោក ពៅ រិទ្ធី មេបញ្ជាការរង នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨៩១  ខេត្តបន្ទាយមានជ័យ ត្រូវបានរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ផ្អាកការងារជាបណ្តោះអាសន្ន ដើម្បីបើកផ្លូវឲ្យតុលាការបន្តនីតិវិធីតាមច្បាប់។

គួររំលឹកថា ចំណាត់ការលើមន្រ្តីនគរបាលរូបនេះ បានធ្វើឡើង ក្រោយជាប់ពាក់ព័ន្ធនឹងការលួចនាំចូលទំនិញហាមឃាត់ពីប្រទេសសៀម ហើយដែលត្រូវកម្លាំងសមត្ថកិច្ចចុះបង្ក្រាបកាលពីពេលថ្មីៗកន្លងទៅនេះ៕

Written by 

Related posts

Leave a Comment