​ផ្ទុះ​គ្រាប់បែកសម្លាប់ជនស៊ីវិលម្នាក់ និងប៉ូលិស កំពុងល្បាត ៧នាក់របួស នៅភាគខាងត្បូងប្រទេសថៃ

មន្ត្រីក្នុងតំបន់ បានឲ្យដឹងពីករណីផ្ទុះគ្រាប់​បែក​មួយគ្រាប់ នៅ​ខេត្ត​ជាប់​ព្រំដែន​ភាគ​ខាង​ត្បូង​ នៅ​មុន​ដំណើរ​ទស្សនកិច្ច​របស់​អតីត​នាយក​រដ្ឋមន្ត្រី​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា កាលពី​ថ្ងៃ​អាទិត្យ ទៅទីនោះ។

ផ្ទុះគ្រាប់បែកនេះ បានកើតឡើងនៅខេត្តយ៉ាឡា បណ្ដាលឲ្យជនស៊ីវិលម្នាក់ស្លាប់ និងប៉ូលិស ៧ នាក់រងរបួស ដែលទីតាំងផ្ទុះនៅមុខផ្សារទំនើបមួយកន្លែងក្នុងស្រុក Bannang Sata កាលពីយប់ថ្ងៃសៅរ៍។

ហេតុការណ៍នេះបានកើតឡើងនៅលើកំណាត់ផ្លូវលេខ១០  ស្ថិតក្នុងភូមិ ម២ ក្នុងសង្កាត់ Bannang Sata វេលាម៉ោងប្រហែល ៨ និង ២០ នាទីយប់ អំឡុងសមត្ថកិច្ចមូលដ្ឋានចំនួន ៧ នាក់ កំពុងល្បាតក្នុងតំបន់នោះ ។

លោក Pol Maj Worawit Na Nakhon អធិការស៊ើបអង្កេតនៃស្ថានីយ៍ប៉ូលីស Bannang Sata បាននិយាយថា ការផ្ទុះនេះ សម្លាប់បុរសម្នាក់ និងមន្ត្រីផ្សេងទៀតរបួស។

កន្លែង​កើត​ហេតុ ​ត្រូវ​បាន​គេ​បិទចរាចរណ៍បណ្ដោះអាសន្ន ខណៈដែល​ក្រុម​អ្នក​ជំនាញ​ផ្នែក​កម្ចាត់​គ្រាប់​បែក និង​មន្ត្រី​កោសល្យ​វិច្ច័យ​ ចុះ​ទៅ​ប្រមូល​ភស្តុតាង ។

គួរបញ្ជាក់ថា អ្នកជំនាញផ្នែកគ្រាប់បែក បានរកឃើញថា គ្រឿងផ្ទុះនេះ គឺដាក់បង្គប់នៅខាងក្នុងបំពង់ពន្លត់អគ្គីភ័យ។ ខណការផ្ទុះ ក៏​បាន​ធ្វើ​ឱ្យ​ខូច​ខាត​រថយន្ត​ជា​ច្រើន​គ្រឿង​ផង​ដែរ ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment